Thursday, May 23, 2024

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវប្រជាពលរដ្ឋកុំជឿការឆបោកពីការវិនិយោគតាមប្រព័ន្ធអនឡាញ

 



លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសារអំពាវនាវលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកតាមបណ្ដាញគ្រុបតេលេក្រាម (telegram) ពីការវិនិយោគ ដាក់ប្រាក់វិនិយោគ1000$ បានមកវិញ 7500$ ។


លោកជំទាវបណ្ឌិតបានពន្យល់ថា ប្រសិនបើការដាក់ប្រាក់វិនិយោគបានងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ។ លោកជំទាវបណ្ឌិត បន្ថែមថា ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឱ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមានឈ្មោះខុសៗគ្នាទាំងអស់។ បានន័យថាលុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង។


លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកបញ្ជាក់បន្ថែមថា សូមបងប្អូនប្រុងប្រយ័ត្ន មុននឹងជឿគេ៕






No comments:

Post a Comment