Monday, January 15, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នកដែលដាស់តឿនប្រធានាធិបតីបារាំងថា "ប្រយ័ត្នចាញ់បោកសម្តេច"

 


ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលមួយរូបដែលបានផ្ញើលិខិតដាស់តឿនប្រធានាធិបតីបារាំងថា "ប្រយ័ត្នចាញ់បោកសម្តេច"។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុននឹងប្រធានាធិបតីបារាំងអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនេះ គឺមានការគិតគូរពិចារណាខ្លាំងណាស់ ពិសេសគឺមានការវាយតម្លៃពីទីប្រឹក្សា និងឥស្សរជនជាន់ខ្ពស់របស់បារាំង។ សម្តេចបានបន្តថា ប្រសិនបើប្រធានាធិបតីប្រទេសមហាអំណាចមួយអាចឱ្យសម្តេចបោកបាន នោះគឺពិតជារឿងអស់សំណើចណាស់។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ពុំមានរឿងអ្វីត្រូវបោកនោះទេ កិច្ចការទាំងអស់ដែលត្រូវធ្វើសម្រាប់ប្រធានាធិបតីនិងរូបសម្តេចដែលជាប្រមុខរាជរដ្ឋាភិបាលនោះ គឺជាកាតព្វកិច្ចដើម្បីជាតិនិងប្រជាជន ពោលគឺពុំមែនដើម្បីផលប្រយោជន៍បុគ្គលនោះទេ៕

No comments:

Post a Comment