Friday, December 29, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាការពារសន្តិភាព ព្រោះសង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះបានរៀបរាប់ពីតថភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងដឹកនាំ និងការចូលរួមរបស់ស្ថាបនិក និងមគ្គុទេសក៍ឯកសម្តេចតេជោ ក៏ដូចជាប្រតិបត្តិករសំខាន់ៗផ្សេងទៀតផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ្វីដែលយើងឃើញនៅទីកន្លែងនេះ គឺមានផ្សារភ្ជាប់ពីភាពសុខុដុមរមនាពីអតីតកាល រហូតមកដល់ភាពសុខុដុមរមនានិងការអភិវឌ្ឍក្នុងបច្ចុប្បន្នកាល ប៉ុន្តែត្រូវឆ្លងកាត់នូវដំណាក់កាលវេទនា ដើម្បីអោយយើងមើលឃើញថា កម្ពុជាបានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង។ ជាក់ស្ដែង ទិន្នន័យនៃគ្រាប់បែកសម្លាប់មនុស្ស និងយោធូបករណ៍ដែលធ្លាប់យកមកសម្លាប់គ្នា ក៏អាចបញ្ជាក់អោយយើងជាកូនខ្មែរជំនាន់ក្រោយបានចងចាំថា សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ដូច្នេះហើយយើងត្រូវរួមគ្នាការពារសន្តិភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «ពិធីខួបទី២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃវិមានឈ្នះឈ្នះ»  នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ៕

No comments:

Post a Comment