Friday, December 29, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងវិមានឈ្នះឈ្នះ ឆ្លុះបញ្ជាំងពីស្មារតីសាមគ្គីជាតិខ្ពស់បំផុត


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ក្នុងមនោសញ្ចេតនាគោរព ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតសម្រេចបានជោគជ័យដ៏ធំធេង ដែលការណ៍នេះបាននាំមកនូវសន្តិភាពយ៉ាងពេញលេញ និងកាអភិវឌ្ឍលើគ្រប់វិស័យ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។


ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងបន្តអំណរអរគុណយ៉ាងជ្រាលជ្រៅដោយការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមខ្មែរទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលឆ្លុះបញ្ជាំងនូវស្មារតីសាមគ្គីជាតិខ្ពស់បំផុត តាមរយៈការចូលរួមបរិច្ចាគទាំងកម្លាំងកាយចិត្ត ព្រមទាំងសម្ភារៈថវិកាយ៉ាងស្រស្រាក់ស្រស្រាំក្នុងបាវចនា «កត្តញ្ញូ សុខដុម»៕









No comments:

Post a Comment