ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣»
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងនឹងបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចធិបតីបានថ្លែងថា ការដំឡើងកម្រិតពីកងពលទ័ពពិសេសឆ័ត្រយោង ៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស គឺដើម្បីលើកតម្កើងនូវជំនាញ និងវិសាលភាពដែលអង្គភាពបានដើរតួនាទីរួចហើយ។
សម្ដេចធិបតីបានបន្តទៀតថា យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ» ដែលនឹងផ្តោតជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព៕
No comments:
Post a Comment