ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣»
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឯកភាពគ្នាក្នុងបទដ្ឋានការងារ មេរៀន និងកម្មវិធីហ្វឹកហ្វឺននេះ គឺជាកិច្ចការដ៏សំខាន់ ព្រោះកងទ័ពត្រូវការការធ្វើប្រតិបត្តិការជាក្រុម។
សម្តេចធិបតីបានបន្តថា ទាំងពលទាហាន នាយទាហានរង និងនាយទាហាន ត្រូវទាមទារឱ្យមានការយល់ដឹង និងមានការឯកភាពគ្នា មិនថាតែនៅក្នុងជំនាញយុទ្ធវិធីនៅក្នុងសមរភូមិទេ ប៉ុន្តែគឺថែមទាំងជំនាញនៅតាមបណ្ដាការិយាល័យចំណុះទៀតផង ដូចជាជំនាញភស្តុភា ហ្វឹកហ្វឺន និងបច្ចេកទេស ត្រូវមានស្ដង់ដារួមមួយ។
ដើម្បីសម្រេចបាននូវកិច្ចការនេះ សម្ដេចធិបតីបានជំរុញដល់ក្រសួងការពារជាតិឱ្យបន្តពង្រឹងសាលាបណ្ដុះបណ្ដាលនាយទាហាន ជា ៣ កម្រិត ដែលឯករាជ្យ និងប្រទាក់ក្រឡា៕
No comments:
Post a Comment