Thursday, November 30, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអគ្គិសនីជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ






សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ព្រោះវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដែលចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិស័យផ្សេងៗទៀតផង។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីអោយបានត្រឹមត្រូវ ឱ្យបានរីកចម្រើនឆាប់រហ័សដើម្បីឈានដល់ការសម្រេចបានការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានតម្លៃថ្លៃកាន់តែសមរម្យនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខុដុមនីយកម្មនៃការរស់នៅរបស់ប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕

No comments:

Post a Comment