Thursday, November 30, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០






សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ, ពីកន្លែងដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចរស់នៅបាននិងរីកចម្រើនបន្តទៀត, ពីប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ 


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅធ្វើយ៉ាងណា ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០  និងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ខាងមុខ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕

No comments:

Post a Comment