ទំនួញប្រេត (ពេាល)
បពិតលេាកអ្នកសប្បុរស ក្មេងចាស់ទាំងអស់ ទាំងប្រុសស្រី ខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មី គួរតែលកលៃទៅវត្តវា។ កុំនៅសំងំតែក្នុងផ្ទះ ឬដេីរផ្តេសផ្តាស់ហុឺហា បុណ្យទានមិនឆ្ងាញ់ៗតែស្រា ជេរគេឡូឡារពាសពេញផ្លូវ។ ណ្ហេីយ! ឈប់ខានប៉ុណ្ណឹងហេីយ កុំនៅកន្តេីយខំរិះរេ តេាះទៅបុណ្យរាប់បាត្រជាមួយគេ កុំនៅទំនេរឥតបានការ។
ទំនួញប្រេត ម៉ែឪរស់នៅប្រឹងព្រេាះកូន ដល់សូន្យជីវិតបាត់សង្ខារ មិនដឹងជាកេីតនៅទីណា ជាមនុស្សទេវតា ឬជាប្រេត។ បេីកេីតជាមនុស្ស ឬទេវតា ប្រសេីរថ្លៃថ្លាព្រេាះស្គាល់ហេតុ ខ្លាចណាស់តែភ្លាត់ធ្លាក់ជាប្រេត បាក់ពេាះគ្រហែតឥតអាហារ។ សុីតែខ្ទុះឈាមនិងលាមក រូបកាយអាក្រក់គួរអនិច្ចា វេទនាខ្លាំងណាស់ក្នុងសង្ខារ មិនដឹងថ្ងៃណានឹងស្រាក់ស្រាន។ នេះហេីយព្រេាះកម្មចិពាឹ្ចមកូន អកុសលនាំខ្លួនឲ្យរំខាន សេាយទុក្ខពុំសុខក្នុងសន្តាន អស់លេាកគ្រប់ប្រាណខំរិះរេ ឥឡូវភ័ទ្របុតខែបុណ្យភ្ជុំ ប្រេតទួញស្រែកយំព្រេាះនឹកកូន យមបាលដេាះលែងឲ្យរួចខ្លួន ទៅរកតាដូនកូនប្រពន្ធ។ អនិច្ចាអេីយអាសូពេក ប្រេតហូរទឹកភ្នែករងទុក្ខធ្ងន់ ទៅរកគ្រប់វត្តខំគយគន់ មិនឃេីញប្រពន្ធកូនខ្លួនឡេីយ។ ឃេីញតែញាតិគេដ័ទៃ គេខំលកលៃម្ហូបអាហារ បាយទឹកនំចំណីទុក្ខជូនដូនតា បរិភេាគកាលណាគេបានឆ្អែតគ្រប់គ្នា។
ឈប់ស្លេះត្រឹមនេះមិននិយាយ ស្តីពីរពួកប្រេតដែលកំព្រា យំសេាកបេាកខ្លួនក្បែរវិហារ រងទុក្ខវេទនាជាអនេក។ យកដៃគក់ទ្រូងទួញយំថា ឱអនិច្ចាខ្លួនខ្ញុំពេក កាលនៅជាមនុស្សខំទូលរែក យប់ថ្ងៃឥតដេកព្រេាះតែកូន។ ឥឡូវធ្លាក់ខ្លួនទៅជាប្រេត គេបានសុីឆ្អែតឥតនឹកនា ឱខ្លួនខ្ញុំអេីយ! សែនវេទនា កំព្រាខ្លេាចផ្សារឈឺចុកចាប់។ ហេតុនេះគួរសង្វេគ អាសូរប្រេតពេកដេកផ្ងាផ្កាប់ ស្រេកឃ្លានខ្លាំងណាស់ស្ទេីនឹងស្លាប់ រៀបរាប់សារស័ព្ទស្រែកទួញថា។ ឱកូនសម្លាញ់មាសឪពុក រូបឪសេាយទុក្ខព្រេាះកូនប៉ា ឥឡូវបាត់កូនទៅទីណា មិនឃេីញយាត្រាមកនឹងគេ។ អ្នកដឹងទេថារូបឪពុក សេាយទុក្ខពុំសុខព្រេាះរូបកូន បំបាត់ជីវិតសត្វឲ្យស្លាប់សូន្យ ឲ្យតែរូបកូនបានសុខសាន្ត។ ឥឡូវដល់ផលកម្មតាមផ្តល់ ផ្តល់ឲ្យឪពុកពុំដែលក្សាន្ត សេាយទុក្ខពុំសុខក្នុសន្តាន គ្មានថ្ងៃស្រាកស្រានម្តងណាឡេីយ។
កូនអេីយកេីតជាមនុស្សស្គាល់ខុសត្រូវ កូនពៅគួរគិតដល់បិតា ស្រេកឃ្លានខ្លាំងណាស់ព្រេាះអត់អាហារ មិនដឹងថ្ងៃណាបានហូបឡេីយ។ ឥឡូវជិតដល់គម្រប់ថ្ងៃ យមបាលមកហៅឪពុកហេីយ ឱកូនសម្លាញ់មាសឪពុកអេីយ កូនអេីយតេីកូននៅទីណា។ បេីមុននឹងឪទៅឪសូមជួប បានហូបមួយម៉ាត់រសអាហារ ស៊ូស្លាប់ទៅចុះស្រស់ជីវា ឪពុកឥតថាទេកូនអេីយ។ ឥឡូវដេីររកគ្រប់តែវត្ត មិនឃេីញមកសេាះកូនពិសី ឪអស់សង្ឃឹមនឹងបានចំណី ឱកូនប្រុសស្រីឪពុកលាហេីយ។
ប្រេតទួញៗទាំងអស់សង្ឃឹម តាំងពីព្រលឹមទល់ព្រលប់ហេីយ ទ្រូងប្រេតថែរថប់ឥតល្ហែល្ហេីយ ម៉េះសម្លាញ់អេីយខានឃេីញមុខ។ រឿងនេះឈប់ស្លេះប៉ុណ្ណេះទៅចុះ បងប្អូនស្រីប្រុសពិចារណា ឃេីញទេរឿងនេះព្រេាះនរណា ព្រេាះតែបុត្រានឹងបុត្រី។ នាំឲ្យឪពុកកេីតជាប្រេត ដេីមហេតុព្រេាះតែនំចំណី រកសុីចព្ចាឹមកូនប្រុសស្រី ដល់ពេលក្សិណក្ស័យរងទុក្ខធំ។ បេីសិនជាយេីងកូនកត្តញ្ញូ ត្រូវតែគិតគូពីររឿងគុណ កុំយកតៀមស្រាធ្វេីស្រែបុណ្យ ប្រយ័ត្នវាធ្ងន់ជាងខ្មេាចឪ។
ខែភ្ជុំដាក់បិណ្ឌមករាប់បាត្រ រៀបចំឲ្យស្អាតម្ហូបចំណី បង្សុកូលឧទ្ទិសដល់តាយាយ ញាតិមិត្តប្រុសស្រីដែលចែកឋាន។ ឲ្យគាត់បានហូបចំណីនំ ដែលធ្វេីដេាយដៃយ៉ាងចំណាន ហូបហេីយកាលណាឲ្យពរបាន សួរស្តីសុខសានដល់កូនចៅ។ រឿងនេះបេីសិនជាអស់លេាកណា មានប្រាជ្ញាបានបំពេញ ផល់នេាះនឹងបានដល់យេីងវិញ សេាយសុខពេាពេញដល់និពា្វនហេាង។
ឈប់ស្លេះសង្ខេបដេាយវាចារ្យ ខ្ញុំពេជ្រសុខាសូមលេីកដៃអភ័យអត់ទេាសញាតិទាំងប្រុសស្រី ខ្ញុំសូមបពា្ចប់ខ្លីតែប៉ុណ្ណឹង។
ឣត្តា ហិ ឣត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ឣត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។ ខ្លួនជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹងដូចម្តេចបាន ព្រោះថា បុគ្គលឣ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។
ដោយ៖ ៥០០០ឆ្នាំ
បុណ្យស្រដៀងគ្នានេះ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅតៃវ៉ាន់ផងដែរ (ដែលវាទាក់ទងទៅនឹងការបើកទ្វានរក យមរាជ ជាដើម)។
- បរាភវសូត្រ (មានវីដេអូ)
- ប្រភព៖ សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ប្រភព៖៥០០០ឆ្នាំ (មានសម្លេង)
- រាជបណ្ឌិតសភាកម្ពុជា៖ បុណ្យភ្ជុំបិណ្ឌ pdf
- ប្រវត្តិដើមបុណ្យភ្ជុំបិណ្ឌ៣ខែ តែព្រះអង្គឌួងបង្រួមមកត្រឹម១៥ថ្ងៃ…
- បទយកការណ៍ ៖ បុណ្យភ្ជុំបិណ្ឌ (វីដេអូ)
- ប្រវត្តិនិទាននៃពិធីពូនភ្នំខ្សាច់ និងផលបុណ្យដែលសាង(មានវីដេអូ)
- ប្រវត្តិពួកប្រេត និងជំនឿលើការបោះបាយបិណ្ឌ (វីដេអូ)
- ស្មូត៖ ប្រេតទួញយំប្រាប់កូនចៅ (មានវីដេអូ)
No comments:
Post a Comment