Monday, September 18, 2023

បណ្តុំអង្គការសង្គមស៉ីវិល អបអរសាទរដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក

  បណ្តុំអង្គការសង្គមស៉ីវិល បានចេញសារលិខិតចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លិខិតរបស់បណ្តុំអង្គការសង្គមស៉ីវិល បានលើកឡើងថា ស្របពេលប្រជាពលរដ្ឋកំពុងតាមដានព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តខ្លួន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានបង្ហាញសេចក្តីរីករាយសាទរ ជាទីមោទនភាពបំផុត និងអបសាទរចំពោះរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាព្រឹត្តការណ៍ថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។

បណ្តុំអង្គការសង្គមស៉ីវិល បានបន្តថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀត របស់ជាតិយើង និងក្នុងឆាកអន្តរជាតិទាំងមូល ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមម្លប់នៃសុខសន្តិភាព។ ក្នុងនាមយុវជន ពិតជាមានមោទនភាពបំផុត ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលះបង់ ខិតខំស្វះស្វែង បង្រួបបង្រួមជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ គ្រប់វិស័យ រួមទាំងការអភិវក្ស អភិវឌ្ឍន៍សម្បត្តិវប្បធម៌ និ ប្រពៃណីកេរ្តិ៍មរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសបន្សល់ទុក ជូនអ្នកជំនាន់ក្រោយបថ្ថែមទៀត។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា និងចូលរួមអនុវត្តន៍តាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរួមគ្នាចូលរួមអបអរសាទរធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាននៅវេលាម៉ោង ០៧៖០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕




No comments:

Post a Comment