Wednesday, August 02, 2023

ឥឡូវនេះ Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន ស្ទុះឡើងលើស១លាននាក់ហើយ បន្ទាប់ពីប្រកាសឈប់ប្រើប្រាស់ Facebook ស្របពេលបណ្តាញសង្គម TikTok និង Twitter របស់សម្តេច ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាដែរ

 (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 1,002,749 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។

ការស្ទុះឡើងយ៉ាងខ្លាំងក្លារហូតដល់លើសជាង១លាននាក់បបែបនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់បណ្តាញសង្គម Facebook ដោយងាកមកប្រើប្រាស់បណ្តាញសង្គម Channel Telegram, TikTok និង​ Twitter វិញក្នុងការផ្តល់ព័ត៌មាននិងសកម្មភាពផ្សេងៗរបស់សម្តេចជូនជនរួមជាតិ។

សម្រាប់ TikTok របស់សម្តេចតេជោ មិនដល់រយៈពេលមួយខែផង បានកើនដល់ពេលនេះ គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣ មានចំនួន 417.5K Followers មានអ្នក​ Likes 3.7M ។ ក្នុងនោះគ្រាន់តែវិដេអូសម្តេចតេជោ ជាមួយចៅស្រី មានអ្នកមើលរហូតដល់ 6M និងមានអ្នកចុចបេះដូងជិត កន្លះលាននាក់។ TikTok របស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://www.tiktok.com/@hunsenofcambodia។

Twitter របស់សម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ មានចំនួន 26.9K Followers មានឈ្មោះ Hun Sen ជាមួយតំណភ្ជាប់ https://twitter.com/hunsencambodia​។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ព័ត៌មាន និងសកម្មភាពផ្សេងៗរបស់សម្តេច ជូនជនរួមជាតិតាមរយៈ Twitter ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។​

សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://t.me/spmhunsen បានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕




No comments:

Post a Comment