Wednesday, August 02, 2023

រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ផ្ញើសារអបអរសាទរជូន សម្ដេចតេជោ ហ៊ុន សែន ចំពោះជោគជ័យក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣

 (ម៉ាណាហ្គា)៖ រដ្ឋាភិបាលនៃការផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គាដ៏ជោគជ័យ បានផ្ញើសារលិខិតមួយជូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអបអរសាទរចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

សារលិខិតរដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានសរសេរថា៖ យើងខ្ញុំសូមថ្លែងអំណរសាទរជូនចំពោះសម្តេច ប្រធានគណបក្សប្រជាជន ក្នុងឱកាសដែលសម្តេច ទទួលបានជោគជ័យនៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យកន្លងទៅ ដោយមានចំនួន អ្នកចូលរួមបោះឆ្នោត ៨៤.២%។

រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា បានបន្ថែមថា៖ ដោយតែងតែចងចាំនូវដំណើរទស្សនកិច្ចជាភាតរភាពរបស់យើងខ្ញុំទៅកាន់ប្រទេសសម្តេច និង ដោយចងចាំនូវស្នាដៃរំដោះប្រជាជនដែលសម្តេចបានធ្វើ យើងសូមគោរពនូវជោគជ័យរបស់សម្ដេច គណបក្ស និងប្រជាជនសម្ដេច និងសូមប្រសិទ្ធពរជូនសម្តេច សូមប្រកបដោយ សន្តិភាព សុខមាលភាព និងវិបុលភាព ក្នុងដំណើរវិវឌ្ឍទៅមុខ ក្នុងពិភពលោកថ្មីមួយដែលយើងទាំងអស់គ្ន ប្រាថ្នាចង់បាន៕

ក្រោមនេះជាសារលិខិតរបស់ រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា៖






No comments:

Post a Comment