(ភ្នំពេញ)៖ ខ្សែ ភាពយន្ត ឯកសារ ដ៏ពិសេស និងជា ប្រវត្តិសាស្ត្រមួយ និយាយភាសា អង់ គ្លេស ស្តីពីការដំណើរឆ្ពោះទៅ រកការ សង្គ្រោះជាតិ ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត (Marching Towards National Salvation)។
សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុក ចិត្តចំនួន ៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាង០១ម៉ោង ៣៣នាទី បានរៀបរាប់យ៉ាងលំអិតអំពីការ សម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។
#ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ #Marching_Towards_National_Salvation
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
No comments:
Post a Comment