Tuesday, June 20, 2023

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់

 នៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន និងការកាប់សម្លាប់ប្រជាជនកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? 

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលនោះ កំពុងតែស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម៕


No comments:

Post a Comment