Monday, May 01, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេមលើកទី ៣២ នៅព្រះរាជាណាចក្រកម្ពុជា

 CNV:

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ
គ្រូបង្ហាត់ទាំងអស់ ក្មួយៗ កូនៗ ចៅៗ ជាកីឡាករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ!

(១) វិមានសន្តិភាព មិនមែនសាងសង់សំរាប់តែ ហ៊ុន សែន ទេ



នេះជាវិមានសន្តិភាពដែលកសាងឡើងសម្រាប់ការជួបជុំកម្រិតខ្ពស់។ កីឡាករ/ការិនី ថ្ងៃនេះក៏មកជួបជុំគ្នានៅទីនេះ ហើយក៏ជាពិធីជូនដំណើរសម្រាប់កីឡាករ/ការិនី ក៏ដូចជាគ្រូបង្វឹករបស់យើងទៅកាន់ការប្រកួត។ នេះ មិន​មែនជាការជូនដំណើរឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសក្រៅទេ តែជាការជូនដំណើរកូនៗ ចៅៗ នៅវិមានសន្តិភាព ទៅធ្វើការប្រកួត។ ដូចអ្នកទាំងអស់គ្នាបានឃើញថា ​​វិមានសន្តិភាពខ្លះបានស្គាល់ ខ្លះក៏មិនទាន់បានស្គាល់។ ការកសាងវិមានសន្តិភាពនេះ មិនមែនសំរាប់តែ ហ៊ុន សែន អង្គុយទេ។ ខ្ញុំគ្មាន ១០ឆ្នាំ ៥ដងទៀតទេ។ ខ្ញុំមានយ៉ាងច្រើន ១០ឆ្នាំ ៣ដង ក៏មិនមែនជា ១០ឆ្នាំ ៣ដង​ សម្រាប់ធ្វើនាយករដ្ឋមន្ត្រីទេ។ ខ្លះគេថាខ្ញុំអាចមានលទ្ធភាពមានជីវិតរហូតទៅដល់ ៩៩ឆ្នាំ។

(២) ព្រឹកជួបកម្មករនៅកំពង់ផែព្រះសីហនុ រសៀលជួបកីឡាករ/កីឡាការិនី នៅភ្នំពេញ

ព្រឹកមិញនៅខេត្តព្រះសីហនុ ល្ងាចនេះយើងមកជួបជុំគ្នានៅទីនេះ។ បច្ចុប្បន្ននេះ ការធ្វើដំណើរកាន់តែជិតទៅៗ តាមរយៈហេដ្ឋារចនាសម័្ពន្ធតភ្ជាប់។ អ្នកទាំងឡាយដែលមកជួបជុំគ្នានៅទីនេះ ក៏ព្រឹកមិញនៅខេត្តព្រះសីហនុ ដូចគ្នា ល្ងាចនេះមកដល់នៅកន្លែងនេះ។ ខ្ញុំមានការគិតខុសបន្តិចមុននេះ។ ពេល ឯកឧត្តម ថោង ខុន បានជម្រាបទៅខ្ញុំថា សូមឱ្យមានជំនួបជាមួយនឹងកីឡាករ/ការិនី ខ្ញុំបែរជាឆ្លើយប្រាប់ថា ក្រែងជួបគ្នារួចហើយ កាលពីថ្ងៃទី៣ មេសា កន្លងទៅ។ ថោង ខុន ក៏មិនហ៊ានមាត់តទៅទៀត ក៏បានប្រាប់រឿងនេះទៅ សម្តេច ពិជ័យសេនា ទៀ បាញ់។ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រាប់ថាហ្នឹងវាខុសគ្នា។ នេះជាការជូនដំណើរនៃកីឡាករ/ការិនី ចូលទៅប្រកួតស៊ីហ្គេម។ ខ្ញុំក៏ឆ្លៀតពេលថា ព្រឹកខ្ញុំជួបកម្មករ/ការិនី នៅឯខេត្តព្រះសីហនុ ល្ងាចខ្ញុំមានឱកាសដើម្បីជួបនៅទីនេះ។ បើទោះបីជាយប់ក៏យើងជួបគ្នាអត់អីលំបាកដែរ ព្រោះជាផ្ទះរបស់យើងស្រាប់។

(៣) សូមអរព្រះគុណព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យយាងប្រទានព្រះអគ្គីការប្រកួតកីឡាស៊ីហ្គេម

មុននឹងនិយាយដល់បញ្ហាផ្សេងទៀត ទូលព្រះបង្គំសូមថ្លែងអំណរគុណចំពោះព្រះករុណាព្រះអង្គម្ចាស់ ដែលព្រះ​អង្គសព្វព្រះរាជហឫទ័យយាងទៅកាន់ខេត្តសៀមរាបប្រទានព្រះអគ្គី សម្រាប់ការប្រកួតកីឡាស៊ីហ្គេម​របស់យើង។ ឥឡូវព្រះអគ្គីបានឆ្លងកាត់បណ្តាប្រទេសអាស៊ាន១០ រាប់ទាំងយើង។ ដោយសារជាប់រវល់បុណ្យរ៉ាម៉ាឌន ប្រ៊ុយណេមិនអាចទទួលបាន។ ឥឡូវព្រះអគ្គីបានឆ្លងចូលប្រទេសរបស់យើង ឆ្លងកាត់ខេត្តណាខេត្តនោះ បានទទួលហាក់ដូចជាថ្ងៃបុណ្យរបស់ខេត្ត។ ម្សិលមិញមានភ្លៀងធ្លាក់នៅខេត្តពោធិ៍សាត់។ មើលតាមរូបភាពសារព័ត៌មានដែលគេបញ្ជូនមក ខ្ញុំឃើញមានអ្នកទទួលតាមដងផ្លូវគ្រប់ទីកន្លែង ជាពិសេសនៅទីក្រុងភ្នំពេញមានការរៀបចំនៅវិមានឈ្នះឈ្នះ សម្តែងសិល្បៈអបអរសាទរ ហាក់ដូចជាទិវាបុណ្យរបស់ព្រះរាជាណាចក្រកម្ពុជាមួយអញ្ចឹង។ សូមអរព្រះគុណចំពោះព្រះមហាក្សត្រ ដែលព្រះអង្គយកព្រះទ័យទុកដាក់ជាមួយនឹងកិច្ចការទាំងឡាយ ពាក់ព័ន្ធជាមួយនឹងដំណើរនៃការប្រព្រឹត្តទៅនៃការប្រកួតស៊ីហ្គេមលើកទី ៣២ របស់យើង

(៤) ការរៀបចំព្រឹត្តិការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ ការខ្វះខាតមានតូចតាច

ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួត ដែលដឹកនាំដោយ សម្តេច ពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ថោង ខុន ឯកឧត្តម ហង់ ជួនណារ៉ុន នឹងអ្នកដឹកនាំដទៃទៀត ដែលបានខិតខំធ្វើកិច្ចការដ៏ល្អ។ យើងអាចចាត់ទុកថា ជាការរៀបចំមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ បើទោះបីជាមាន(ការខ្វះចន្លោះជា)ចំណុចតូចតាច។ រឿងខ្លះវាតូចតាចពេក។ ខ្ញុំគិតថាបន្តិចទៀតខ្ញុំនឹងប្លុកអ្នកបញ្ជូនមកទាំងនោះចោល។ រឿងបញ្ជូនព័ត៌មាន ខ្លះបញ្ជូនអត់ត្រូវ។ បញ្ជូនមកខ្ញុំ ហើយខ្ញុំចេះតែរុញទៅឱ្យ សៅ សុខា ទៅ រុញទៅឱ្យ ថោង ខុន ទៅ។ អាងតែស្គាល់លេខនាយករដ្ឋមន្ត្រី(ចេះតែបញ្ជូន)។ ម៉ោង៤ វាទៅថត។ គេមិនទាន់ចូលកន្លែងប្រកួតវាថតដែរ។ ហើយវាបញ្ជូនមកឱ្យឯងថាអញ្ចេះអញ្ចុះ។ យើងក៏ទទួលព័ត៌មានហ្នឹងចេះតែរុញទៅ។ ប៉ុន្មានថ្ងៃនេះវាច្របូកច្របល់បញ្ហាសំបុត្រ។ ខ្លះគេនៅលេងក្រៅសិន គេមិនទាន់ចូលកន្លែងអង្គុយ។ បើវាមិនទាន់ទាត់ផងឱ្យទៅអង្គុយយ៉ាងម៉េច? ហើយចេះតែរុញមក។

(៥) ប្រជាពលរដ្ឋតាមខេត្តពេញចិត្តស្វាគមន៍ការហែភ្លើងគប់ដូចថ្ងៃបុណ្យ

អញ្ចឹងយប់មិញនេះ ក្រោយពីទទួលបានអាហ្នឹងមក ដល់ទៅពេលយប់ សៅ សុខា រុញអារូបភាពមនុស្សចូលអង្គុយពេញ ក្នុងពេលអាអ្នករាយការណ៍ថា នៅខាងក្រៅ មានសំបុត្រអត់បានចូលទេ … កន្លែងខ្លះវាតូចជាងកន្លែងដទៃ ដូច្នេះសំបុត្រវាមិនអាចទទួលបានច្រើនទេ។ អញ្ចឹងអាងតែស្គាល់លេខនាយករដ្ឋមន្ត្រីធ្វើឱ្យនាយករដ្ឋមន្ត្រីវិលក្បុងដោយសារតែរឿងហ្នឹង។ ខ្ញុំទទួលយកព័ត៌មានពិតមួយពីមជ្ឈដ្ឋាននៃការរៀបចំប្រកួត។ បើមិនអញ្ចឹងអ្នកដែលអត់ដឹងរឿងគឺនៅតែមិនដឹង ហើយសន្សំរឿងយកឱ្យនាយករដ្ឋមន្ត្រី … ប៉ុន្តែយើងបានរៀបចំល្អណាស់ ខ្ញុំគ្រាន់តែសង្កេតឃើញបញ្ហាទាក់ទិននឹងការហែភ្លើងគប់ វាជាការរៀបចំមួយដ៏ល្អ មានការស្វាគមន៍ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលនៅតាមខេត្តមួយៗគេចាត់ទុកដូចថ្ងៃបុណ្យរបស់គេអញ្ចឹង។ ពេលរៀប​ចំ slide សម្រាប់ក្នុងការទស្សនា មិនមែនធ្វើតែត្រឹមខេត្តទេណា ធ្វើគ្រប់ទីកន្លែងរាប់ទាំងវត្ត បើវត្តកោះសំរោងគឺព្រះសង្ឃរៀបចំ slide ឱ្យពុទ្ធបរិស័ទមើល ហើយព្រះសង្ឃមើលដែរ ចុះមានដាច់ អាបត្តិ ឯណា? …។

(៦) កម្ពុជាផ្តល់ ១) ការទស្សនាមិនគិតថ្លៃ ២) ទទួលអាហារ/ស្នាក់នៅ ៣) មិនលក់សិទ្ធិផ្សព្វផ្សាយ … ធ្វើឲ្យស្គាល់កម្ពុជាតាមរយៈស៊ីហ្គេម

ម៉្យាងទៀត ដូចដែលខាងគណៈកម្មការកីឡាបានលើកឡើង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដែលកម្ពុជា ទី១ មិនលក់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្លួនឯង និងសម្រាប់អ្នកគាំទ្រពីបណ្តាប្រទេសដទៃ ដែលមកគាំទ្រ។ យើងអត់ត្រូវការលក់សំបុត្រទេ។ ឱ្យប្រជាជនទទួលការសប្បាយរីករាយ។ អ្នកមានលទ្ធភាពចូលបាន អ្នកគ្មានលទ្ធភាពក៏ចូលបាន ក្នុងករណីដែលគេទៅរកទាន់ពេល។ ឯទី២ យើងទទួលចំណាយសំរាប់ការស្នាក់នៅនិងហូបចុក។ យើងត្រូវចំណាយបន្ថែមប្រមាណ ៧លានដុល្លារ សម្រាប់ការស្នាក់អាស្រ័យ រស់នៅរបស់កីឡាករ/ការិនី ពីបណ្តាប្រទេសនានា។ នេះគឺជារឿងដែលខ្ញុំគិតថា វាបង្កើតនូវសាមគ្គីភាព។ គោលដៅរបស់កម្ពុជាមិនមែនចង់បានលុយទេ។ គោលដៅរបស់កម្ពុជាទៅវែងឆ្ងាយជាងនេះ … ឧទាហរណ៍ថា ១០លាន ទៅចុះ ចាយតែមួយភ្លែតទេ។ ថ្ងៃខ្លះ ខ្ញុំបញ្ជាចំណាយរហូតទៅដល់រាប់សិបលានដុល្លារឯណោះ។ ខ្ញុំចង់បើកឱកាស​សម្រាប់ប្រទេសនានាចូលមកស្គាល់កម្ពុជាពិតប្រាកដ។ នេះគឺជាការវិនិយោគរយៈពេលវែង ហើយជាការបង្កើតមិត្តភាពរវាងកម្ពុជាជាមួយប្រទេសទាំងអស់ ដែលមកចូលរួមការប្រកួតនិងចូលមកលេងនៅក្នុងប្រទេសកម្ពុជា។ អ្នកដែលចង់មកពីខាងណាក៏ដោយ។ (នៅព្រឹត្តិការណ៍មុនៗ) គេទិញសិទ្ធិផ្សព្វផ្សាយ។ តែនៅកម្ពុជា ឱ្យសិទ្ធិយកទៅផ្សាយទៅ។ ទៅផ្សាយទៅគ្រប់ប្រទេស។ សំខាន់បំផុតឱ្យគេស្គាល់កម្ពុជា ដើម្បីបង្កើតនូវស្ថានភាពអនុគ្រោះមួយ។ គេភ្លេចកម្ពុជា។ បើនិយាយពី ប៉ុល ពត គេស្គាល់ បើនិយាយពីកម្ពុជាគេអត់ស្គាល់ទេ។ ឥឡូវ ៧៣ ប្រទេសបានស្គាល់កម្ពុជាតាមរយៈអង្ករ។ ប្រទេសមួយចំនួនបានស្គាល់កម្ពុជាតាមរយៈផលិត​ផល។ ឥឡូវប្រទេសមួយចំនួនទៀតបានស្គាល់កម្ពុជាតាមរយៈស៊ីហ្គេម។ នេះគឺជាមោទនភាពរបស់យើង។

(៧) ខ្មែរទៅដល់ទីណាក៏នៅតែជាខ្មែរ … ប្រកួតនិងកាន់ទង់ជាតិតំណាងឱ្យកម្ពុជា

កីឡាករ/ការិនីរបស់យើង ក៏បានទទួលការហ្វឹកហាត់ទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាមួយការគ្រប់គ្រងដោយហ្មត់ចត់។ ខ្ញុំសុំយកឱកាសនេះស្វាគមន៍ជាមួយចៅៗ កូនៗ ដែលមកពីបារាំងផង មកពីអាមេរិកផង មកពីអូស្ត្រាលី និងប្រទេសដទៃទៀត មកប្រកួត។ មើលប៉ុន្មាននាក់? កូនៗ ចៅៗ មកពីក្រៅប្រទេស ក្រោកឈរបន្តិចមើលបានប៉ុន្មាននាក់? ក្រោកឈរៗបន្តិចមើលបានប៉ុន្មាននាក់ដែរ? ឥឡូវនៅខ្វះតែម្នាក់ទេ។ ត្រង់ហ្នឹងហើយដែលខ្ញុំសប្បាយចិត្ត។ សប្បាយចិត្តយ៉ាងម៉េច? ខ្មែរទៅដល់ទីណាក៏នៅតែជាខ្មែរ បើទោះបីជាទៅរស់នៅប្រទេសណាក៏ដោយ។ ឥឡូវនេះ ពួកគេស្ម័គ្រចិត្តមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ហើយកាន់ទង់ជាតិកម្ពុជា ចូលសញ្ជាតិបរទេស ប៉ុន្តែមិនភ្លេចជាតិសាសន៍របស់ខ្លួនទេ។

ចំណុចនេះហើយដែល តា ឬក៏អ៊ំ អរគុណចំពោះចៅៗ ក្មួយៗទាំងឡាយ ដែលធ្វើដំណើរពីចម្ងាយ ហើយក៏សុំតាមរយៈចៅៗ ក្មួយៗ ផ្តាំផ្ញើអរគុណចំពោះឪពុកម្តាយ ជីដូនជីតា ដែលផ្តល់លទ្ធភាពឱ្យកូនៗ ចៅៗ មកធ្វើការប្រកួតតំណាងឱ្យកម្ពុជា។ បើសិនជាគ្មានការជំរុញទាំងទឹកចិត្តរបស់ចៅៗ ឬក្មួយៗ  ឪពុកម្តាយ របស់ចៅៗ ក្មួយ​ៗទេ ពួកគាត់នឹងមិនផ្តល់ឱកាសសម្រាប់ការចូលរួមបែបនេះទេ។ នេះជាការចូលរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ជាតិ ដែលខ្ញុំសង្ឃឹមថា កីឡាកម្ពុជានៅពេលខាងមុខនឹងមានសន្ទុះឈានឡើងជាមួយនឹងការខិតខំប្រឹងប្រែងគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលទទួលបាននូវការហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេស។

កុំអីខ្ញុំជួបពីល្ងាចថ្ងៃទី ២៨(មេសា) ក៏ប៉ុន្ដែសម្ដេច​ពិជ័យសេនា ថាកីឡាករ កីឡាការិនីរបស់យើងនឹងមកជុំគ្នាថ្ងៃ ៣០ (មេសា) អញ្ចឹងយកថ្ងៃនេះដើម្បីជាការជួបជុំគ្នា។ អម្បាញ់មិញថាខ្វះតែម្នាក់ទេ ដែលមកពីសហរដ្ឋអាមេរិកដែលនឹងមកដល់ថ្ងៃទី ៣ ឧសភា ក៏ប៉ុន្ដែ ខ្ញុំនឹងជូន​ពរគាត់ ចាត់ទុកថាឥឡូវកំពុងតែជូនពរគាត់ដូចជួបជុំគ្នានៅទីហ្នឹងដែរ។ការរៀបរយរបស់យើង​ប្រព្រឹត្ដទៅបានល្អណាស់។

(៨) China Press ម៉ាឡេស៊ី៖ មកដល់គេប្ដូរ​សណ្ឋាគារ … អាចចូលប្រកួតបានដោយគ្មានការបារម្ភ

ខ្ញុំគួរតែរំលឹកបន្ដិចដោយសារតែមានការចុះផ្សាយខ្លះអាចមានការខុស។ យើងបានកំណត់ហើយថា ​ភូមិកីឡារបស់យើងអាចស្នាក់នៅបាន ៣ ៥០០ នាក់។ ក្រៅពីនោះ យើងផ្ដល់សណ្ឋាគារខ្នាតផ្កាយ៤ ផ្កាយ៥ ឲ្យស្នាក់​នៅ គេហៅថាទៅល្អជាងផ្នែកស្នាក់នៅភូមិកីឡាទៅទៀត។ ប៉ុន្ដែមានកាសែតចិនមួយ ផ្សាយចេញពីប្រទេសម៉ាឡេស៊ី (ខ្ញុំមានក្រុមការងារសារព័ត៌មានជាភាសាចិន អញ្ចឹងទេគេវាយមកឲ្យខ្ញុំ) ឃើញថា ប្រហែលជាមានការភាន់ច្រឡំយ៉ាងណានោះ។ រឿងនេះជារឿងមួយកើតឡើងទៅហើយ។ ត្រូវពន្យល់គ្នាដោយស្រួល ព្រោះយើងទទួលបានពី China Press ម៉ាឡេស៊ីថា មកដល់គេប្ដូរ​សណ្ឋាគារ។ ប៉ុន្ដែគាត់ក៏មិននិយាយអាក្រក់ហួសហេតុ​ពេកទេ។ គាត់ថា អាចកាត់បន្ថយផល​ប៉ះពាល់ដែលកើតឡើងចំពោះអត្ដពលិក អាចចូលរួមប្រកួតបានដោយគ្មានការព្រួយបារម្ភ

(៩) ត្រូវរៀបចំម្ហូបអាហារឲ្យត្រូវស្តង់ដារ កុំឲ្យមានពាក្យថាប្រកួតមិនបានដោយសារការហូបចុក

អ្វីដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់​ គឺពាក់ព័ន្ធនឹងម្ហូបអាហារ។ សម្រាប់យើងគឺអត់បញ្ហា។ ប្រទេសកាន់ព្រះពុទ្ធសាសនា។ សម្រាប់ប្រទេសកាន់គ្រីស្ទសាសនា មកពីហ្វីលីពីនអត់បញ្ហាទេ ប៉ុន្ដែបញ្ហាឥស្លាមគឺ HALAL។ ត្រូវគិតគូរពីបញ្ហានេះបានហ្មត់ចត់ ព្រោះមានតំណមខ្លះ។ ម្ហូបអាហារHALAL ទាល់​តែឥស្លាមសំឡេះដោយខ្លួនឯងទើបអាចគេទទួលទាន។ ប្រសិនបើតម្រូវការបែបនោះ គឺយើងត្រូវរៀបចំឲ្យត្រូវនឹងស្ដង់ដារ​ម្ហូបអាហារ ព្រោះយើងបានជាធ្វើម្ចាស់ផ្ទះ។ ត្រូវតែធ្វើឲ្យច្បាស់ … កុំឲ្យ(មានការលើកឡើង)ថា យកទៅដាក់កន្លែងហ្នឹងអញស៊ីអានេះក៏មិនបានអានោះក៏មិនបាន ព្រោះម្ហូបមិនមែនម្ហូប​HALAL អញ្ចឹងទេអត់មានកម្លាំងប្រកួត។     អញ្ចឹងទទួលមេដាយបានតិច។ បន្ទោសពីម្ហូបអាហារហ្នឹង វាមានរឿងទៀត។ អញ្ចឹងទេ យើងធ្វើឲ្យបានហ្មត់ចត់បន្ដិច។

(១០) ប្រាប់ China Press ម៉ាឡេស៊ី៖ “កម្ពុជាត្រៀមរួចរាល់សំរាប់ការដឹកជញ្ជូន កុំខ្វល់ពីការស្ទះចរាចរណ៍

ឯចំពោះកង្វល់របស់ពួកគាត់លើកនៅក្នុងនេះថា ដាក់តាមសណ្ឋាគារអាចនឹង​ស្ទះចរាចរណ៍ទៅលើការដឹកនាំទៅប្រកួត។ ខ្ញុំសូមប្រកាសជូនទៅអ្នកសារព័ត៌មានជាភាសាចិននៃប្រទេសម៉ាឡេស៊ីថា កម្ពុជាបានត្រៀមរួចរាល់សម្រាប់ការដឹកជញ្ជូនមិនចាំបាច់ខ្វល់ពីបញ្ហាស្ទះចរាចរណ៍ទេ។ ប្រទេសខ្មែរ​របស់យើងខ្ញុំគឺច្បាស់លាស់ណាស់លើបញ្ហានេះ គឺមិនមែនត្រឹមតែម៉ូតូនាំមុខទេ ចង់យករថក្រោះនាំមុខក៏បានដែរ។ ​​ត្រូវស្គាល់ខ្មែរឲ្យបានច្បាស់បន្ដិច រឿងនេះអត់មានអីជាចំណោទទេ។ ប្រជាជននៅទីក្រុងភ្នំពេញនេះ​មាន​ភាពថ្លៃថ្នូរណាស់។ កាល​ពីជំនាន់អាស៊ាននិងដៃគូពាក់ព័ន្ធ គ្មានគណៈប្រតិភូណាមួយត្រូវបានស្ទះចរាចរណ៍​​ដោយសារតែការកកស្ទះចរា​ចរណ៍នោះទេ។ ដូច្នេះអ្នកសារព័ត៌មានភាសាចិនរបស់ម៉ាឡេស៊ី គប្បី​យកសម្ដីខ្ញុំទៅធ្វើការកែតម្រូវទៅបានហើយ ថាសូមកុំបារម្ភសម្រាប់ការមកដល់ប្រទេសកម្ពុជា។ ខ្ញុំធានាទទួលខុសត្រូវទៅលើបញ្ហាសុវត្ថិភាពទាំងឡាយនិងពេលវេលានៃការប្រកួត។ ដូចថា គូប្រកួតគេត្រូវ​ប្រកួតម៉ោងប៉ុណ្ណេះ ដល់គូប្រកួតទៅមិនដល់គេឲ្យអ្នកប្រកួតទៅដល់មុននោះឈ្នះជាស្វ័យប្រវត្ដិ។ វាមិនអាចមាន​រឿងហ្នឹងកើតឡើងទេ។ រង់ចាំមើលទៅ ព្រោះវាជាការទទួលខុសត្រូវរបស់យើងដែលយើងត្រូវធ្វើ។

(១១) សំបុត្រមួយមើលពីរប្រកួត, មានសំបុត្រមិនទៅ ផ្តល់សំបុត្រឲ្យអ្នកផ្សេង, គ្មានសំបុត្រកុំផ្លោះរបងចូល

សូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាប ឥឡូវនេះសារព័ត៌មានអនឡាញកំពុងផ្សាយ​។ បងប្អូនកំពុងសម្រុកទៅរកសំបុត្ររវាងការប្រកួតបាល់ទាត់កម្ពុជានិងហ្វីលីពីន នៅថ្ងៃស្អែក។ ព្រឹកមិញឯកឧត្តម ថោង ខុន រាយការណ៍ឲ្យខ្ញុំគឺ​សំបុត្ររបស់យើងតម្រូវតាម(ចំនួននៃ)ទីកន្លែង។ មិនអាចទៅលើសពីហ្នឹងទេ។ សំបុត្រមួយត្រូវមើលពីរប្រកួត។ បើមិនអញ្ចឹង អាចមានបញ្ហាអ្នកចេញក៏មិនចេញ អ្នកចូលក៏ចូល វាទៅជាន់គ្នា។ ខ្ញុំក៏សូមសំណូមពរ អ្នកដែល​បានទទួលសំបុត្រ បើកាលណាខ្លួនបានទទួលសំបុត្រ តែខ្លួនមិនបានទៅត្រូវប្រគល់ឲ្យអ្នកដទៃទៅ។ បើមិនដូច្នោះកៅអី​របស់យើងនឹងចំហ។ ខ្ញុំបញ្ជាក់ឡើងវិញត្រង់នេះថា សូមកុំសម្រុកចូលទៅមើលក្នុងពេលដែលខ្លួនអត់មានសំបុត្រឲ្យសោះ។ ធ្វើយ៉ាងដូច្នេះវានឹងបង្កើតនូវ​រូបភាពតោងរបង ផ្លោះរបងដូចកាលឆ្នាំ២០១៦ នោះ។ វាជារឿងមួយដែលមិនគួរកើតនៅក្នុងប្រទេសកម្ពុជាតទៅទៀត​ទេ។ វាបង្កើតនូវស្ថានភាពជួនកាលទៅវាបាក់របង មានរឿងនេះរឿងនោះ ឬរត់ជាន់គ្នាជាដើម។ ខ្ញុំមិនកង្វល់ពីកីឡាករ កីឡាការិនីទេ ប៉ុន្ដែខ្ញុំកង្វល់ពីអ្នកគាំទ្រ។ សូមអ្នកគាំទ្ររបស់យើងរក្សានូវភាពថ្លៃថ្នូរ។

(១២) ស្លាយដ៍បញ្ជាំងពីការប្រកួត មាន ៨ទីតាំង នៅរាជធានីភ្នំពេញ

នៅគ្រប់ទីកន្លែង សុទ្ធតែដាក់ស្លាយដ៍ (slides) ចេញរាល់ការប្រកួតនានា។ ប្រសិនបើយើងគ្មានសំបុត្រទេ យើងទៅកាន់ទីកន្លែងដែលគេមានដាក់ស្លាយដ៍វាអត់ខ្វះទេនៅទីក្រុងភ្នំពេញដូចជា ៨ ទីតាំង។ យើងទៅមើលនៅកន្លែងហ្នឹង​ទៅវាសប្បាយ។ បើខ្ញុំវិញ បើមើលប្រណាំងទូកឬមើលបាល់ ខ្ញុំសុខចិត្តដេកនៅមើល(ឯ)ផ្ទះ មើលវាច្បាស់ជាង ហើយបើថាយើងទៅមើលទូកងនៅមុខវាំងយើងបានមើលតែគូមកដល់ទេ ប៉ុន្តែរូបភាពគេចាប់ពីទូរទស្សន៍វិញ គឺគេចាប់ល្អជាងស្អីទៀត ដឹងអាណាទៅមុខអាណាទៅក្រោយ ឯចំពោះយើងបានមើលតែមួយគូៗហ្នឹង ប៉ុន្តែក្នុងពេលបញ្ចាំងតាមទូរទស្សន៍គឺគេមើលបានល្អជាង។ និយាយអញ្ចឹង ថ្ងៃក្រោយគេមើលតែតាមទូរទស្សន៍ ឈប់ទៅមើល។ នេះវាជាស្ថានភាពដែលយើងត្រូវដើម្បីដោះស្រាយបញ្ហានៅក្នុងពេលនេះ។សូមកុំសម្រុកទៅកន្លែងដែលខ្លួនគ្មានសំបុត្រទោះបីជាបើកស៊ីហ្គេម បិទស៊ីហ្គេម ឬក៏ទៅដល់បារ៉ាហ្គេម ទាំងបើក/បិទ។ ការចូលទៅមើលការប្រកួតគ្រប់វិញ្ញាសារនៃការប្រកួតទាំង បាល់ទាត់ បាល់ទះ ស្អីៗគ្រប់ទាំងអស់ គឺទាល់​តែមានសំបុត្រទើបអាចចូលទៅបាន។ បើសិនជាមិនអាចមានសំបុត្រចូលទៅបានទេ ត្រូវមើលតាមការផ្សាយបន្តផ្ទាល់វិញ។

(១៣) សូមគ្រប់ស្ថានីយទូរទស្សន៍ធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ស៊ីហ្គេម

អំពាវនាវចំពោះគ្រប់ស្ថានីយទូរទស្សន៍ ពេលនេះជាពេលធ្វើឱ្យកម្ពុជារីកមុខរីកមាត់។ ហេតុអីបានជាសំងំ។ ព្រឹកមិញខ្ញុំជេរម្ដងហើយនៅកំពង់សោម ឥឡូវខ្ញុំនិយាយទៀតព្រោះដោយសារមានរដ្ឋលេខាធិការក្រសួងព័ត៌​មានមួយចេញមកការពារថា រឿងហ្នឹងរឿងរបស់ CAMSOC (Cambodia SEA Games Organizing Committee)។ ដល់ពេល ថោង ខុន បញ្ជាក់មក អត់មានថារឿង CAMSOC មិន CAMSOC ទេ រឿងខ្លួនឯងផ្សាយឬមិនផ្សាយ។ កាញ៉ារីទ្ធ មានរដ្ឋលេខាធិការមួយចេញមក។ ខ្ញុំរុញឱ្យ ថោង ខុន បកស្រាយ រួចហើយខ្ញុំវាយទៅឲ្យអគ្គនាយកទូរទស្សន៍ជាតិ។ ឯណោះថាខ្ញុំអត់បានដឹងរឿងហ្នឹងទេ។ ខ្ញុំសូមខុស ព្រោះអត់បានផ្សាយផ្ទាល់មែន។ ពួកអស់លោកឯងជំពាក់រឿងប្រដាល់បានមិនបានផ្សាយ។ លោកឯងបានជំនួយពីពាណិជ្ជកម្ម។ ថ្ងៃក្រោយខ្ញុំនឹងទារលុយទាំងអស់។ លោកឯងយកម៉ោងរដ្ឋទៅផ្សាយ រួចហើយលោកឯងផ្សាយពាណិជ្ជកម្មគគោកចែកគ្នាចាយ ខ្ញុំមិនទាន់រករឿងផងទេ។

ល្ងាចមិញឯងប្រឹងចាំមើលបាល់ទាត់ស្រាប់តែចេញប្រដាល់ឱ្យឯងមើល។ ខំរត់ពីមាត់សមុទ្រ … មកដល់បើកប៉ុស្តិ៍ណាក៏មិនឃើញ។ ទូរស័ព្ទសួរទៅ វុត្ថា Fresh News សិន ថាមើលកូនឯងជួយមើលគេផ្សាយប៉ុស្តិ៍ណា បើកមើលគ្រប់ប៉ុស្តិ៍វាមិនឃើញ។ ស្រាប់រួចហើយទៅ ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ថាអត់បានផ្សាយ​។ ដល់ទៅមើលអានោះ​ វាទទួល Sponsor ផ្សាយរឿងប្រដាល់។ វាខ្លាចខូចម៉ូយរបស់វា។ ទៅជាប្រទេសឯងកំពុងតែប្រកួតកីឡាវាទៅផ្សាយអានោះ។ អម្បាញ់មិញតាមឡានមកខ្ញុំឃើញ BTV កំពុងផ្សាយផ្ទាល់អំពីការលេងអុក។ មើលគ្រប់ចាងហ្វាងទូរទស្សន៍ទាំងអស់ ជួយផ្សាយ ព្រោះអាហ្នឹងក្រែងគេមានមជ្ឈមណ្ឌលរបស់គេមួយ។ យើងថ្ពក់ទៅ​។ ឥឡូវយើងទៅពិនិត្យមើលទៅឧទាហរណ៍ថាប៉ុស្តិ៍នេះគេផ្សាយពី ប៉េងប៉ុង គេផ្សាយហើយឱ្យគេផ្សាយទៅ យើងផ្សាយពីបាល់ទះ អ្នកណាទៀតផ្សាយពីអីទៅ។ យើងចាំមើលអាហ្នឹងទៅព្រោះប៉ុស្តិ៍ខ្មែររបស់យើងគគោក។ ត្រូវរៀបចំអាហ្នឹងឡើងវិញ។

កុំយករួចខ្លួនហើយកុំដាក់កំហុសឱ្យគេ។ ជា ច័ន្ទបរិបូរណ៍ វាយមកខ្ញុំ ចង់ដាក់កំហុសទៅ CAMSOC។ ខ្ញុំស្ដីឱ្យត្រឡប់ទៅវិញ។ តែកាលណាខ្ញុំដាក់ការស្រាវជ្រាវហើយ … មិនអាចយកស្មានៗ មកលេងជាមួយខ្ញុំបានទេ។ នេះជាចរិតធម្មជាតិរបស់ខ្ញុំ។ បើចរិតធម្មជាតិរបស់ខ្ញុំមិនមែនបែបនេះទេ ខ្ញុំមិនអាចដឹកនាំប្រទេសនេះបានទេ។ កុំយកស្មានៗ ឆ្លើយដាក់គ្នា។ CAMSOC ចែកវិញ្ញាសានេះឱ្យអ្នកនេះឱ្យអ្នកនោះ។ ហ្នឹងជាយោបល់ខ្ញុំតាំងជំនាន់មុនបើកស៊ីហ្គេមមួយឆ្នាំកន្លះ ដែលខ្ញុំថាអ្នកជំនាញត្រូវតែរៀបចំ ហើយទូរទស្សន៍ណាផ្សាយពីអី។ ប្រហែលជា ជា ច័ន្ទបរិបូរណ៍ យកយោបល់ខ្ញុំតាំងពីមួយឆ្នាំកន្លះមុន។ ឥឡូវក្រែងគ្រប់កន្លែងគេថតហើយ គេបញ្ជូនឱ្យមជ្ឈមណ្ឌល រួចមជ្ឈ​មណ្ឌលហ្នឹងទាញថ្ពក់យកទៅផ្សាយតាមទូរទស្សន៍ទៅ។ យើងមិនមែនអ្នកទៅផ្សាយឯណា ព្រោះឯណោះខាងបច្ចេកទេសគេអ្នកថតនៅឯណោះស្រាប់ហើយ។

(១៤) សម្ដេចពិជ័យសេនា, ថោង ខុន, ហង់ ជួនណារ៉ុន មើលការខុសត្រូវស៊ីហ្គេម

អញ្ចឹងទេអ្នកដែលយល់មិនដល់ សូមកុំពន្យល់ ហ៊ុន សែន ព្រោះ ហ៊ុន សែន មានអ្នកឯកទេសរបស់ខ្លួន មានអ្នកទទួលខុសត្រូវ។ សម្ដេចពិជ័យសេនា ទទួលខុសត្រូវលើបញ្ហាហ្នឹង រួចហើយមាន ថោង ខុន សូម្បី ហង់ ជួនណារ៉ុន ត្រូវទៅប្រជុំអាស៊ាន ក៏អត់បានទៅទេ។ ខ្ញុំអនុញ្ញាត។ ខ្ញុំត្រូវចេញទៅប្រជុំអាស៊ាននៅថ្ងៃទី ០៩-១១ ហង់ ​ជួនណារ៉ុន ត្រូវនៅផ្ទះ រួមជាមួយសម្ដេចពិជ័យ រួមជាមួយ ថោង ខុន ដើម្បីមើលការខុសត្រូវក្នុងការប្រកួតនេះ ព្រោះបើកស៊ីហ្គេមថ្ងៃ០៥ ដល់ ថ្ងៃ០៩ ខ្ញុំចេញទៅប្រជុំអាស៊ាន។ អញ្ចឹងទេ សហគមន៍ សង្គម វប្បធម៌ អត់បានទៅទេ។ ជំនួបរវាងអាស៊ានជាមួយយុវជនដែលត្រូវចូលដោយ ហង់ ជួនណារ៉ុន ត្រូវអាក់ខាន។ អញ្ចឹងទេ ឯកឧត្តម ប្រាក់ សុខុន រៀបចំអ្នកណាមួយចូលជំនួសក្នុងចំណោមអ្នកដែលត្រូវទៅជាមួយ។ ក្នុងហ្នឹងខាងផ្នែកធុរកិច្ច ប៉ាន សូរស័ក្តិ ចូល, ខាងផ្នែកនយោបាយគឺ ប្រាក់ សុខុន ចូល, ខាងផ្នែកយុវជនគឺដោយ ហង់ ជួន ណារ៉ុន។ មិនទាន់រៀបចំទេ។ ប៉ុន្តែមិនអីទេ មិនមានការលំបាកព្រោះអ្នកហ្នឹងគ្រាន់តែទៅអង្គុយអមពីក្រោយខ្ញុំទេតើ។ ដាក់តែម្នាក់ទៅរួចហើយ។ ខ្ញុំទេអ្នកមានយោបល់ជាមួយពួកយុវជន។

(១៥) ប្រកួតតំណាងជាតិក្នុងឋានៈម្ចាស់ផ្ទះ គោរពក្រមប្រកួត មានគុណធម៌និងសីលធម៌

ឥឡូវ ខ្ញុំសូមនិយាយសំដៅចំពោះក្មួយៗ ចៅៗ។ ឥឡូវវាពិបាកហៅ។ បើហៅលោកស្រីក៏វាមិនកើត។ ហៅលោកប្រុសក៏វាមិនកើត។ ទាល់តែហៅក្មួយៗ កូនៗ ចៅៗ ព្រោះអាយុហ្នឹងហៅកូនក៏មិនត្រូវទៅទៀត ព្រោះកូនខ្ញុំអាយុលើស ៤០ហើយ។ ដល់ឥឡូវហៅក្មួយ ហៅកូន ហៅចៅ​ កីឡាករខ្លះអាយុក្មេងជាចៅរបស់តាទេ។ ការប្រកួតលើកនេះគឺជាការប្រកួតតំណាងឱ្យជាតិ យើងទៅប្រកួតនៅក្រៅក៏ប្រកួតតំណាងឱ្យជាតិ។ លើកនេះ អ្វីដែលជាបញ្ហារបស់យើង … នៅត្រង់ថាយើងប្រកួតតំណាងឱ្យជាតិក្នុងឋានៈជាម្ចាស់ផ្ទះ។ ដូច្នេះតាឬអ៊ំ ពូ មិនបារម្ភអំពីបច្ចេកទេសនិងកម្លាំងប្រកួតរបស់ក្មួយៗ កូនៗ ទេ។ អ្វីដែលតាត្រូវតែយកចិត្តទុកដាក់ ដាស់តឿន ចំពោះចៅៗ ក្មួយៗ គឺពាក់ព័ន្ធជាមួយគុណធម៌និងសីលធម៌ ក្រមនៃការប្រកួត។

(១៦) មិនប្រើប្រាស់សារធាតុលើកកម្លាំង ផ្ទុយនឹងក្រឹត្យក្រមនៃការប្រកួត

ធ្វើយ៉ាងម៉េចឈ្នះឬចាញ់វាជារឿងធម្មតានៃកីឡា ការប្រកួតណាក៏ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវជាមួយនឹងក្រឹត្យក្រមច្បាប់នៃការប្រកួត កុំបំពានឱ្យសោះ ដែលវាទីចុងបំផុតយើងជាអ្នកចាញ់ឌុប្លិ៍តែម្ដង។ ឧទាហរណ៍ថាចាញ់ ហើយអាឈ្នះក៏វាចាញ់ដែរ។ ឧទាហរណ៍ប្រដាល់។ ប្រដាល់ខុសក្បួន ទោះបីយើងឈ្នះ វាយគេសន្លប់ក៏ដោយ តែគេឱ្យអ្នកសន្លប់ឈ្នះទេតើ គេមិនឲ្យអ្នកប្រកួតខុសហ្នឹងឈ្នះឯណា។ ខូចកេរ្តិ៍ឈ្មោះទៀត។ ដូច្នេះយើងត្រូវតែប្រកួតតាមក្រឹត្យ​ក្រម​វិន័យនៃការប្រកួត ហើយហាមប្រើប្រាស់នូវសារធាតុលើកកម្លាំង ដែលខុសពីការកំណត់ដោយវិស័យកីឡា។ ខ្ញុំសង្ឃឹមយ៉ាងមាំថា កីឡាការ/ការិនីរបស់យើងមិនប្រើប្រាស់នូវសារធាតុលើកកម្លាំង ដែលវាផ្ទុយជាមួយនឹងការប្រកួត ហាមប្រើបា្រស់សារធាតុនោះ …។

(១៧) ប្រកួតកីឡាដើម្បីបង្កើតមិត្តភាព

យើងជាម្ចាស់ផ្ទះត្រូវផ្ដល់នូវការគោរព។ ពេលប្រកួតៗ អស់ចិត្ត ឱ្យអស់ពីកម្លាំងចិត្ត មិនមែនប្រកួតគិតតែពីរងឱ្យគេវាយទេណា។ ត្រូវតែវាយ ប៉ុន្តែវាយឱ្យត្រូវក្បួន។ ដល់វាយ ទោះបីឈ្នះក៏ដោយចាញ់ក៏ដោយ យើងរាប់​អានជាមិត្តភក្តិ។ ថ្ងៃក្រោយគូប្រកួតរបស់យើងមិនមែនក្លាយទៅជាសត្រូវទេ ក្លាយទៅមិត្តភក្តិ។ លើកនេះ សូមឲ្យកីឡាករ កីឡាការិនីរបស់យើងកសាងមិត្តឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ កីឡាសម្រាប់កសាងមិត្តភាព កីឡាគឺជាផ្នែកតូចមួយ

(១៨) ដៀលកីឡាករបរទេស មិនមែនគុណធម៌ជាតិកម្ពុជា មិនមែនជាគុណធម៌នៃម្ចាស់ផ្ទះទទួលភ្ញៀវ

ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលដៀលថា អាក្របី ប៊ូ ខាវ មកដល់កម្ពុជាហើយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំចូលទៅប្រដៅនៅក្នុងផេករបស់គុនខ្មែរ។ ទោះបីជា ប៊ូ ខាវ គាត់មកឬមិនមក ទោះ​បី ប៊ូ ខាវ គាត់ធ្វើឥរិយាបថបែបណាក៏ដោយ យើងអត់ត្រូវមានឥរិយាបថបែបនេះឆ្លើយតបជាមួយ ប៊ូ ខាវ ទេ។ ទុកឲ្យ ប៊ូ ខាវ គាត់និយាយខ្លួនឯងចុះ។ រឿងរបស់គាត់។ យើងផ្តល់នូវការគោរពស្វាគមន៍ចំពោះគាត់ បើសិនជាគាត់មក។ ចេះនិយាយទៅដៀលគេ អាក្របីខ្មៅ ប៊ូ ខាវ មកដល់កម្ពុជា។ វាជារឿងដែលមិនមែនជាគុណធម៌អ្នកកីឡា ក៏មិនមែនជាគុណធម៌របស់ប្រជាជាតិកម្ពុជា ហើយវាកាន់តែមិនមែនជាគុណធម៌នៃម្ចាស់ផ្ទះដែលត្រូវទទួលភ្ញៀវទេ។ ចឹងបញ្ឈប់ទៅ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា គាត់ក៏បានផ្តាំផ្ញើកីឡាករ កីឡាការិនីរបស់គាត់ដូចគ្នា។ ឯយើងក៏ផ្តាំផ្ញើជាមួយកីឡាករ កីឡាការិនីរបស់យើង។ រៀងរាល់ដែលខ្ញុំជូនដំណើរអ្នកទាំងអស់គ្នាទៅប្រកួតនៅប្រទេសក្រៅ ខ្ញុំតែងតែផ្តាំផ្ញើថា កុំភ្លេចថាអ្នកទាំងអស់ទៅតំណាងឲ្យប្រជាជន ១៦ លាននាក់។ បើសិន ប៊ូ ខាវ មកកាន់កម្ពុជា គាត់មានប្រជាជនថៃ ៦០ លាននាក់។

(១៩) ម៉ៃ សុគន្ធ គួរសុំទោសចំពោះ ហុងដា

ថ្ងៃមិញ ខ្ញុំមើលឃើញក្នុងនេះ មានអ្នកណាមួយទៅជេរ ហុងដា … ម៉ៃ សុគន្ធ ហ្នឹងគាត់ធ្វើអ្វី តួនាទីគាត់ធ្វើអ្វី។ គាត់ចេះវាយទេ។ មានតែគេរកវាយគាត់។ ឥឡូវខ្ញុំសុំឲ្យ ម៉ៃ សុគន្ធ អាយុប្រហែលមិនច្រើនប៉ុន្មានទេ … កូនប្រុស បើសិនកូនជាកូនល្អរបស់ខ្មែរ កូនគួរសុំទោសចំពោះ ហុងដា ទៅ។ ពាក្យប៉ុន្មានម៉ាត់ដែលកូនប្រើនេះ វាធ្ងន់ធ្ងរហួសសម្រាប់ការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជារយៈពេលប៉ុន្មានឆ្នាំ។ គ្រាន់តែសម្លៀកបំពាក់ដែលគាត់ស្លៀកទៅនោះវាមានរឿងស្អី។ ហើយសម្លៀកបំពាក់ហ្នឹងខ្ញុំស្រឡាញ់។ សម្លៀកបំពាក់ ហុងដា ថ្ងៃហ្នឹង។ នោះគ្នាខំសើចញញឹមញញែម … មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡា ទាំងគ្រូបង្វឹក ស្រាប់តែចេញ ម៉ៃ សុគន្ធ មួយមកខុសគេខុសឯង។ ថាបើគង់តែទៅស្រុកដែរ ទៅឲ្យស្រូតទៅ គេសែនមាន់ ១០ ទៅទៀត។ វាទៅជាដេញគេចេញពីផ្ទះ។

ហ្នឹងគឺពុកប្រាប់។ ពុកផ្តាំកូន។ កូនគួរបញ្ចេញនូវសារមួយសុំទោស ហុងដា ដែលជាគ្រូបង្វឹក។ កូនធ្វើនេះ វាស្មើនឹងទះកំផ្លៀងកីឡាករបាល់ទាត់របស់យើង។ តែទះកំផ្លៀងគ្រូហើយ កូនសិស្សវាម៉េចដែរ។ នេះគឺជារឿងមិនទំនងទេ។ នេះសូមផ្តាំផ្ញើទៅ។ នេះបើសិនកូនជាកូនល្អរបស់កម្ពុជា។ បើសិនជាកូនមិនចង់ធ្វើជាកូនល្អរបស់កម្ពុជា កូនបន្តជេរ ហុងដា ទៀតទៅចុះ។ ប៉ុន្តែរដ្ឋាភិបាលមិននៅស្ងៀមទេ នៅក្នុងរឿងបែបនេះ។ នេះជាបញ្ហាជាតិសាសន៍មួយដែលរដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវ។ សិទ្ធិបញ្ចេញមតិអ្នកឯងមានហើយ ក៏ប៉ុន្តែសិទ្ធិរបស់អ្នក ត្រូវមានព្រំប្រទល់ជាមួយនឹងសិទ្ធិអ្នកដទៃ។ សិទ្ធិនេះកុំភ្លេច។ ប្រជាជនមួយប្រទេសគេគាំទ្រក្រុមកីឡាបាល់ទាត់ ដោយក្រុមនោះវាមានទាំងគ្រូបង្វឹក អ្នកដឹកនាំនៅទីនោះដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វីបានខ្លួនឯងម្នាក់ចេញមក? អញ្ចឹងទេ បញ្ហានេះ គឺជាបញ្ហាដែលខ្ញុំផ្តាំផ្ញើ។ គេផ្តាំផ្ញើតាមហ្វេសប៊ុក ប៉ុន្តែខ្ញុំផ្តាំផ្ញើតាមការផ្សាយបន្តផ្ទាល់ មិនដឹងថាប៉ុន្មានទូរទស្សន៍ទេ កំពុងតែផ្សាយបន្តផ្ទាល់ ផ្តាំចឹងតែម្តង។

(២០) ស្រឡាញ់អ្វីដែលខ្មែរមាន របស់ក្រុមហ៊ុនកាឡាក់ស៊ី កំពុងល្បី

សូមអរគុណចំពោះការចូលរួមនានា។ ឥឡូវហ្នឹងបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» កំពុងតែល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជានិងល្បីល្បាញចេញទៅក្រៅ។ អរគុណក្រុមហ៊ុនកាឡាក់ស៊ី របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ហើយសំដែងនូវការវាយតម្លៃខ្ពស់ចំពោះកំពូលតារាចម្រៀងទាំងអស់ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និងតន់ ចាន់សីមា ដែលបានសម្ដែងដ៏ល្អ។ យើងនឹងសម្ដែងនូវឈុតនេះ ដូចជានៅពេលបិទ ហើយពេលបើក យើងក៏មានកម្មវិធីអីរៀបចំ ប៉ុន្តែថ្ងៃមុនគេច្រៀងនៅ ទទួលភ្លើងគប់ហ្នឹង ដូចច្រៀងបទហ្នឹងហើយដែរ។ មានអីបទហ្នឹង ឥឡូវទៅជាបទហ្នឹងល្បីយកតែមែនទែន អញ្ចឹងទាំងអ្នកនិពន្ធ ទាំងអ្នកសំដែងស្អីៗហ្នឹង គឺថាល្អ។

(២១) ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីឆ្នាំ ១៩៦៦

ព្រឹត្តិការណ៍លើកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីឆ្នាំ ១៩៦៦ ដែលព្រះករុណាបិតា ព្រះអង្គបានធ្វើ GANEFO នៅពេលនោះ ឥឡូវដល់ដំណាក់កាលព្រះរាជបុត្ររបស់ព្រះអង្គគ្រងរាជ្យ ហើយដំណាក់កាលដែលខ្ញុំធ្វើនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍ដែលយើងរង់ចាំ ៦៤ ឆ្នាំ យើងបានកកើតឡើងនៅទីនេះ។ ព្រះមហាក្សត្រដែលជាព្រះរាជបុត្ររបស់ព្រះបិតា បានយាងប្រទានភ្លើងចេញពីអង្គរវត្ត។

(២២) មេដាយដែលកម្ពុជាទទួលបានត្រូវតែជាមេដាយសុច្ចរិត

យើងធ្វើកិច្ចការបានល្អប្រសើរ។ សូមអ្នកទាំងអស់គ្នា ប្រឹងយកឈ្នះមេដាយមាសឲ្យបានក្រែលបន្តិច។ ប៉ុន្តែរាល់មេដាយមាសទាំងអស់ ត្រូវតែជាមេដាយមាសសុច្ចរិត។ ទោះបីជាមិនសុច្ចរិត ក៏គេមិនឲ្យយើងដែរ ព្រោះឥឡូវនេះ អត់មាន(ទៅធ្វើអ្វីមិចនសុច្ចរិត)បានទេ តែមិនស្រួលគេសុំ replay ត្រឡប់មើលមកវិញ។ សូម្បីតែបាល់អកហ្សើ ក៏គេសុំមើលឡើងវិញបានដែរ ព្រោះមិនដូចកាលពីមុនទេ ឆក់គេមួយដៃរួចហើយ ស្រាប់តែអត់មានអ្វីជាភស្តុតាងផង។ ឥឡូវអត់ទេ តែឆក់គេមួយដៃខុស ត្រូវមានភស្តុតាងនៅក្នុងហ្នឹងហើយ។ សង្ឃឹមថា ទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនីរបស់យើង ថ្ងៃហ្នឹងចាប់ចូលទ្រុង ហាមជល់មាន់ អត់យល់ទេ ក្មេងៗខ្លះមិនយល់ទេ ពាក្យជល់មាន់។ ត្រូវចូលកន្លែងមួយ ត្រៀមការប្រកួត ចប់ការប្រកួត អាហ្នឹងគឺបានចប់ នេះគឺជាវិន័យកីឡា។

(២៣) ឆ្នាំ ២០២៣ ទើបកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម

ខ្ញុំគួរតែបញ្ជាក់ឡើងវិញថា ហេតុអ្វីបានពីមុនមិនធ្វើ? ខ្ញុំធ្លាប់បានបញ្ជាក់ច្រើនដងហើយ តែថ្ងៃនេះ ក៏បញ្ជាក់បន្ថែម។ ប្រទេសនានាគេបានធ្វើជាម្ចាស់ផ្ទះរួចទៅហើយប៉ុន្តែកម្ពុជាធ្វើក្រោយគេ។ ខ្ញុំបានប្រាប់ដៃគូអាស៊ាន សុំយោគយល់ចំពោះកម្ពុជា។ ខ្ញុំត្រូវការលុយកសាងហេដ្ឋារចនាសម្ព័ន្ធ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ។ យើងត្រូវការផ្លូវ ត្រូវការសាលារៀន ត្រូវការមន្ទីរពេទ្យ ត្រូវការស្ពាន ត្រូវការប្រឡាយទឹក យើងត្រូវការលុយបែបនោះធ្វើកិច្ចការងារនោះ។ នេះដល់ពេលយើងត្រូវរៀបចំធ្វើព្រឹត្តិការណ៍នេះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង របស់ចិន។ ខ្ញុំបានស្ទាបស្ទង់។ គាត់ជួយកសាងពហុកីឡដ្ឋានជាតិមួយ។ ដូច្នេះ ខ្ញុំមានឱកាសប្រាប់ទៅ ថោង ខុន ថា ឲ្យរៀបចំសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមិត្តចិនបានសន្យាធ្វើស្តាដឲ្យយើង។ ស្តាដហ្នឹងដូចជាចំណាយអស់ប្រមាណ ១៥០ លានដុល្លារ។

យើងចេញខ្លួនឯងធ្វើកន្លែងខ្ញុំទៅសម្ពោធមុននោះ ជាង ៣០ លានដែរ។ ហេដ្ឋារចនាសម្ព័ន្ធកន្លែងហ្នឹងគឺអស់ ១៨០ លាន នៅទីកន្លែងនេះ ហើយស្តាដ(អូឡាំពិក)របស់យើងដែលទាត់បាល់ បើសិនជាកូវីដ-១៩ នៅ កន្លែងហ្នឹងកន្លែងព្យាបាលកូវីដ-១៩។ ប៉ុន្តែឲ្យដកអ្នកកូវីដ-១៩ ចេញ ហើយចាប់ផ្តើមជួសជុល ដើម្បីដំណើរការប្រកួតបានទាន់ពេល។ នេះជាភ័ព្វសំណាងយើងបានមួយដែរ ដែលយើងត្រួតត្រាបាននូវកូវីដ-១៩ ហើយយើងប្រកួតផ្ទាល់។ ឆ្នាំទៅ វៀតណាមប្រកួត។ វៀតណាមលើកពីឆ្នាំ ២០២១ មកឆ្នាំ ២០២២ ហើយប្រកួតបានតែរយៈពេលខ្លីៗ ទៅខ្លីៗ ប្រញាប់ត្រឡប់មកវិញ។ ឯយើងឆ្នាំនេះ ដោយសារយើងត្រួតត្រាបានកូវីដ-១៩ អ្នកណាមក(កម្ពុជារៀបចំទទួល)។ តែយើងទទួលខុសត្រូវតែកីឡាករទេ អ្នកគាំទ្រ សុំរកសណ្ឋាគារដោយខ្លួ​នឯង។ គ្រាន់តែកីឡាករនេះ យើងចំណាយប្រមាណជា ៧លានដុល្លារ សម្រាប់ការចិញ្ចឹមកីឡា។

(២៥) បើសិនជាកម្ពុជាមានជាងនេះ កម្ពុជានឹងផ្ដល់ជំនួយទៅក្រៅប្រទេសច្រើនទៀត

ខ្ញុំជឿថា បន្ទាប់ពីនេះទៅ ផ្នែកកីឡានឹងអាចមានការប្រែប្រួល ទៅលើការគិតគូរឡើងវិញអំពីភាពជាម្ចាស់ផ្ទះ។ បើហោចណាស់ ក្នុងបណ្ដាប្រទេសអាស៊ាន មានប្រទេសអាស៊ានខ្លះអាចនឹងឆ្លើយតបតាមបែបបដិការជាមួយនឹងកម្ពុជា។ កាលពេលបញ្ជូនកីឡាមកកម្ពុជា កម្ពុជាមិនយកលុយ ឥឡូវដល់កម្ពុជាបញ្ជូនទៅវិញ អត់យកលុយវិញដែរ។ តែខ្ញុំមិនដាក់លក្ខខណ្ឌហ្នឹងទេ។ ទោះបីអ្នកឯងឱ្យឬមិនឱ្យ គឺជារឿងរបស់អ្នក ក៏ប៉ុន្តែសម្រាប់កម្ពុជា ប្រទេសតូច ក្រ តែថ្លើមធំ។ ខ្លះ វាទៅបង្អាប់ឯងថា ថ្លើមធំហ្នឹង មានជំងឺមហារីក។ ប៉ុន្តែសូមបញ្ជាក់ នេះជាទឹកចិត្តរបស់កម្ពុជា។ ខ្ញុំជម្រាបជូន បើសិនជាខ្ញុំមាន ខ្ញុំនឹងផ្ដល់ជំនួយទៅក្រៅប្រទេសច្រើនណាស់។ សូម្បីតែក្រប៉ុណ្ណឹង ពេលកូវីដ-១៩ ខ្ញុំនាំជំនួយទៅដល់នេប៉ាល់ ទីម័រលេស្ដ វៀតណាម ឡាវ មីយ៉ាន់ម៉ា ហើយហ៊ានផ្ដល់ជំនួយទៅកាន់ប្រ​ទេសគូបា។ អង្ករ ៦ពាន់តោន ទម្រាំដឹកទៅដល់ គឺតម្លៃដឹកជញ្ជូននិងតម្លៃអង្ករ សឹងតែស្មើគ្នា។ អញ្ចឹងបើសិនជាខ្ញុំមានជាងហ្នឹង ខ្ញុំនឹងជួយចែករំលែកអ្នកដទៃកាន់តែច្រើន។ មិត្តជួយយើង យើងជួយមិត្ត។ នេះជាកាតព្វ​កិច្ចអន្តរជាតិសម្រាប់មនុស្សជាតិ។ យើងប្រឹងប្រែងងើបឈរឡើងទាំងលំបាក។ ឥឡូវយើងងើបឈរបានប៉ុណ្ណេះ។ អ្នកខ្លះហ្នឹងច្រើនតែអ្នកនិយាយពីក្រៅមកទេ។ ក្រុមប្រឆាំងមួយតូច។ ពីមុន យើងជាប់ប្រជុំអាស៊ាន យើងមិនបានចាត់តាំងបុណ្យអុំទូក គេថា “ហ៊ុន សែន អត់មានលុយទេ​ បានអត់ចាត់តាំងបុណ្យអុំទូក”។ ដល់ទៅពេលយើងអត់ព្រមយកលុយពីបណ្ដាប្រទេសដែលបញ្ជូនកីឡាករមក គេថា “យើងមិនយកលុយហ្នឹង ដើម្បី​ទៅចិញ្ចឹមអ្នកក្រទេ”។ វាទៅជាអញ្ចឹង …។

ថ្ងៃនេះ ខ្ញុំគិតថា ​មិនទៅទៀតទេ ដោយសារតែព្រឹកមិញមួយចានហើយ។ និយាយរឿងតាំងពីកំពង់ផែ តាំងពីស្អីៗណា “គោលការណ៍នៃទំនាក់ទំនងបញ្ហាតំបន់អាស៊ីបាស៊ីហ្វិក” ទាក់ទងជាមួយនឹងគំនិតផ្ដួចផ្ដើមនានា ឥណ្ឌូបាស៊ីហ្វិក សេរីនិងបើកចំហ។ ពាក្យថា “គំនិតផ្ដួចផ្ដើមនានា គឺមានគំនិតច្រើន”។ ប្រទេសខ្លះ សកម្ម​ភាពមកទិសខាងកើត ប្រទេសខ្លះសកម្មភាពនៅទិសខាងត្បូង។ មានគំនិតផ្ដួចផ្ដើមច្រើនណាស់នៅក្នុងតំបន់អាស៊ីបាស៊ីហ្វិកហ្នឹង។ អញ្ចឹងខ្ញុំបាននិយាយហើយ តែល្ងាចនេះ ខ្ញុំនិយាយពីកីឡា។ ថ្ងៃក្រោយ បើសិនជាដាក់ស៊ីហ្គេម បបួលឲ្យរៀបចំគេហៅថា senior ខាងផ្នែកវាយកូនគោល ហ្នឹងយើងបានទៅវាយដែរ។ ឥឡូវបើសិនឧបមា ក្នុងពេលហ្នឹង យើងស៊ីហ្គេមនឹងគេទៅ។ ប្រធានាធិបតី ថងលូន មកតើ។ ប្រធានាធិបតីឡាវ គាត់មកចូលរួមបើក(ស៊ីហ្គេមនៅកម្ពុជា)។ អញ្ចឹង ថងលូន ក៏ចេះវាយកូនគោល។ អញ្ចឹងទេ មាន ថងលូន មានខ្ញុំ, ទៀ បាញ់ ទៅវាយទៅ រួចហើយបំពាក់មេដាយ។ ហ្នឹងវាក្រៅក្របខណ្ឌទេ។

ឥឡូវសុំមើលមុខ អ្នកកីឡាកូនគោលបន្ដិចមើល។​ មានអ្នកមកពីប្រទេសបារាំង។ ជាស្រ្ដី។ (សម្ដេចនិយាយពីការវាយកូនគោល)។ ប៉ុន្តែអញ្ចេះ មិនបានដាក់ ទៀ សីហា ចូលផង។ ថ្ងៃមុន វាយជាមួយវា បានដឹងថា វាវាយយ៉ាងម៉េច។ ប៉ុន្តែអត់អីទេ ថ្ងៃណាមួយប្រកួតជាមួយនឹងតា … ខ្ញុំចាប់ផ្ដើមវាយនៅអាយុ៤៨ នៅឆ្នាំ២០០០។ ពីឆ្នាំ២០០០ រហូតដល់ឥឡូវ២៣ ឆ្នាំហើយ។ ជំនាន់តាំងពី ប៉ុល សារឿន ធ្វើជាគ្រូ។ គ្រូខ្ញុំច្រើនណាស់។

(២៦) ឈាមខាប់ជាងទឹក

ថ្ងៃនេះ ក្នុងពិធីជូនដំណើរចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង ១ ១៣៦ នាក់ សូមជូនម្នាក់ៗ ៥០០ដុល្លារសហរដ្ឋអាមេរិក។ ស្ដង់ដារដូចគ្នា ទៅក្រៅប្រទេស ក៏ឱ្យ ៥០០ដុល្លារ នៅក្នុងប្រទេសក៏ ៥០០ដុល្លារ ជូនពីវិមានសន្ដិភាព ទៅកាន់ទៅកន្លែងប្រកួត។ ប៉ុន្តែសូមឱ្យរដ្ឋមន្រ្តីអប់រំ ដែលទទួលបន្ទុកគ្រប់គ្រងលើវិស័យកីឡាហ្នឹង កុំឱ្យចេញទៅណាឆ្ងាយ ក្រែងលោជល់មាន់នៅណា បាក់កម្លាំងវើយ! រក្សាទុកកម្លាំង។ ជាពិសេសអ្នកទៅហាត់នៅចិន ទើបមកយប់មិញទេ។

ខាន់ ចេសា ឡើងមកលើនេះបន្ដិចមើល។ បង្ហាញតួបន្ដិចមើល។ ទើបចុះពីលើយន្តហោះអម្បាញ់មិញហ្នឹង។ ឃើញគេបង្ហោះ។ ជិះប៉ុន្មានម៉ោង មកដល់ភ្នំពេញ? ២០ម៉ោង។ មកជាមួយ មានជីដូន(និងឪពុក)។ ជីដូននិងចៅ មុខប៉ុនគ្នា។ អរគុណណាស់ បានឱ្យកូន ចៅ មកប្រកួតតំណាងឱ្យកម្ពុជា។ ប្រកួតអន្តរជាតិ ប្រកួតពិភពលោកយកបានមេដាយមាសហើយ រឿងអីស៊ីហ្គេម យកមេដាយមាសមិនបាន។ ហ្នឹងជាមោទនភាពរបស់ខ្មែរ ដែលទៅដល់ទីណាក៏ដោយ ដែលខ្ញុំនិយាយថា ឈាមវាខាប់ជាងទឹក។ ន័យនេះទូលំទូលាយណាស់ នៅក្នុងក្របខណ្ឌជាតិក៏មានក្នុងក្របខណ្ឌទូលំទូលាយជាងហ្នឹងក៏មាន។ ទៅដល់ទីណាក៏នៅតែឈាមជាខ្មែរដែរ។ មកប្រកួតឱ្យខ្មែរដើម្បីខ្មែរ ហ្នឹងដែលខ្មែរមានមោទនភាព។ សម្រាប់អ្នកដទៃទៀត អាហ្នឹងគេគិតផ្សេង ប៉ុន្តែសម្រាប់ដែលបានចូលរួមនេះគឺជាឱកាសល្អ។ ចុងក្រោយហើយ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ សូមបានទទួលជោគជ័យ កម្លាំងមាំមួន សុខភាពល្អ ហើយនិងឈ្នះការប្រកួតលើកនេះ។ ជាមួយនឹងចូលឆ្នាំខ្មែរ ដែលទើបនឹងកន្លងផុតទៅក្នុងរយៈពេលកន្លះខែ ខ្ញុំក៏មិនភ្លេចនឹងប្រសិទ្ធពរជូនតាមរបៀបព្រះពុទ្ធសាសនា សូមជួបប្រទះនូវពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

*********

speech of Samdech Techo Hun Sen with the Cambodian sports delegation before participating in the 32nd SEA Games in the Kingdom of Cambodia [Unofficial Translation]


(1) We thank HM the King for giving the fire for the SEA Games

Before talking about other issues, I would like to thank His Majesty the King for the travel he made to Siem Reap to light the torch for SEA Games. The torch has passed through all 10 ASEAN countries, including us. Due to the busy Ramadan, Brunei Darussalam could not receive it. Now that the torch is back and passing through our country, provinces have been receiving it as if it were a provincial holiday […] I see people in the streets everywhere, especially in Phnom Penh, there is an arrangement at the Victory Monument, to welcome the torch as if it were a holiday of the Kingdom of Cambodia. We thank HM the King for taking care of everything related to the conduct of the 32nd SEA Games […] we have had a good preparation. Just observing the torch relay, I can see a warm welcome from the people in each province, they consider it as their holiday […]

(2) Cambodia provides free admission; food/accommodation, and free broadcast rights to make Cambodia known through the SEA Games

For the first time in the history of the tournament, Cambodia is the first to not sell tickets for its own people and for fans from other countries […]; secondly, we paid for accommodation and food. We have to pay an additional US$ 7 million for food and accommodation of players/athletes from other countries. This is something I think creates unity. Cambodia’s goal is not to make money. Cambodia’s goal goes even further […] (in previous events) they bought the rights to broadcast. In Cambodia, the right to broadcast is free to all countries. It is of utmost important that we make Cambodia be known. Many have forgotten Cambodia, while they know about Pol Pot. Now 73 countries in the world know Cambodia through rice. Some countries know Cambodia through other products. With these gestures, some other countries are getting to know Cambodia through the SEA Games. This is our pride […]

(3) Wherever Cambodians go, they are still Cambodians; compete and hold the national flag to represent Cambodia

Our players are also trained both domestically and internationally with thorough management. I would like to take this opportunity to welcome my grandchildren from France, the United States, Australia and other countries in the tournaments. Let me see how many of you? How many children and grandchildren from abroad stand up for me to see you […] now there is only one missing because he is going to arrive late. That is the point that I am happy about. Wherever Cambodians go, they are still Cambodians, no matter where they live. Now they volunteer to represent Cambodia and hold the Cambodian flag […]

(4) Chinese language press in Malaysia may correct some of its remarks

I should remind a little bit because some postings and/or publication may be wrong. We have already determined that our sports village can accommodate 3,500 people. In addition, we provide 4-star and 5-star hotels for the athletes/players to stay […] from China Press in Malaysia there is a remark about their athletes changing accommodations. The remark was not too bad because it said doing that reduce the impacts on athletes and they participate in the competition without worries.

I suggest the Cambodian organizers pay attention to food. For us Buddhist countries and for Christian countries there may not be a problem, but for those from Muslim they have to have HALAL food. You have to think about this issue carefully […] we have to prepare to meet the food standards because we are the hosts […] so that there will not be remarks that they get less medals because they cannot eat this or that, because the food is not halal […]

As for their concern about staying in the hotel would have the chance of having caught in traffic jams, I would confirm to the Chinese language media in Malaysia that Cambodia is ready for transport, no need to worry about traffic jams. Our country, Cambodia, is very clear on this issue. We would lead the athletes by guiding motorcades, or even by tanks if it has to. People should get to know Cambodia a little better. This is not a problem. The people of Phnom Penh are very dignified […]

(5) Samdech Pichey Sena, Thong Khon, Hang Chuon Naron in charge of SEA Games

Hun Sen has his own specialists who are taking responsibility. Samdech Picheay Sena (Tia Banh, Deputy Prime Minister and Minister of National Defense) is already responsible for that issue. Thong Khon, Minister of Tourism, Hang Chuon Naron – who had to go to the ASEAN summits, I allow him to stay too. I have to go to the ASEAN meeting on 09 through to 11 May. Hang Chuon Naron has to stay at home with Samdech Pichey and Thong Khon to take care of this game because the SEA Games […]

(6) Representing a nation and as the host country, respect the code of competition, be virtuous and moral

In this match, our athletes/players are representing our nation, as when they went to compete outside the country. This time, we also compete on behalf of the nation as the host. I am not worried about the technique and strength of the competitors. What you have to pay attention to is the virtues and ethics of the game. Winning or losing is common in sports […] we must compete according to the rules of the game and prohibit the use of overpowering substances that are not allowed by the rules set by the sports […]

(7) Sports competitions to make friends

As host country, we need to give respect. We must give the competition all we have. It does not mean we will just take the fight and do not return the fight. We must return the fight but according to the rules. Even if we win or lose, we consider each other as friends. The next day, our opponents do not become enemies, they become friends. This time, let our athletes build as many friends as possible. Sports is for building friendships […]

(8) Mocking foreign players is not a virtue of Cambodia, not a virtue of the host

[…] Whether or not Buakaw came or in whatever way he behaved […] it is his issue. We give him a warm welcome if he comes […] it is not a virtue of the athletes, nor a virtue of the Cambodian nation, and it is even more not a virtue of the host to receive guests (if you do it differently). His Excellency Prime Minister Prayuth Chan Ocha sent a message to his players […] we also sent a message to our players […] when you compete outside the country, 16 million Cambodians are behind you. If Buakaw came to Cambodia, he has 60 million Thais behind him […]

(9) Mai Sokun should apologize to Honda

[…] Mai Sokun … my son, if you are a good child of Cambodia, you should apologize to Honda. The words you use are too harsh for the endurance of Honda, who has been the coach of Cambodian footballers for many years […] I loved Honda’s clothes that day. He laughed and smiled […] the whole country threw supports both to the footballers and the coach […] having said that to him is like slapping our football players. Slapping the teacher is like slapping the students, […] if you do not want to be a good child of Cambodia, you will continue to blame Honda, but the Royal Government will not remain silent […] this is a racial issue for which the government must be responsible […]

(10) Sea games – historic events after 1966 GANEFO

[…] This SEA Games is a historic event after 1966 when the late His Majesty the King held GANEFO (Games of the New Emerging Forces) at that time. Now that his son is on the throne, and at the time I am the Prime Minister, the event we have been waiting for 64 years has taken place. The King, the son of the late King Father, even offered to give fire to the Sea Games torch at Angkor Wat […] let us all try to win some gold medals righteously […]

(11) Cambodia waits till 2023 to host the SEA Games

[…] Countries (in ASEAN) have already hosted the SEA Games. Cambodia is the last one (to do so) […] I need money to build infrastructure, accelerate socio-economic development, reduce poverty […] now is the time to organize this event. Please take this opportunity to thank His Excellency President Xi Jinping of (People’s Republic of China) […] for helping us build a national stadium […] the stadium costs about US$ 150 million. We went out on our own to make more than USD 30 million for the places. The infrastructure costs in all USD 180 million […]

(12) A richer Cambodia will provide more aid abroad […] Among ASEAN countries, some may respond in kind to Cambodia’s (gesture of providing free SEA Games) […] but I do not set that a condition. Whether you give it or not is up to you. Cambodia, a small country with a big liver, has done it […] I tell you that if I had, I would give a lot of help abroad. Even under Covid-19, I brought aid to Nepal, Timor-Leste, Vietnam, Laos, Myanmar and dare to donate 6,000 tons of rice to Cuba […] if I had more, I would share more. Friends help us, we help friends. This is an international obligation for humanity […]./

No comments:

Post a Comment