Thursday, May 18, 2023

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សបានច្រើន

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការប្រើប្រាស់លុយស្រាវជ្រាវបង្កើតសព្វាវុធថ្មីៗ និងពង្រឹងវិស័យយោធានេះ អ្នកដែលខាតបង់គឺមនុស្សជាតិទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតពេទ្យជាង ១ពាន់នាក់នេះ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ថ្លែងបន្តថា សង្គ្រាមបានបង្ករវិនាសកម្ម បំផ្លាញសេដ្ឋកិច្ច សម្លាប់មនុស្ស ហើយអ្នកដែលចំណេញគឺអ្នកលក់អាវុធឯណោះទេ។ ប្រសិនជាគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សជាតិបានច្រើន និងធ្វើឱ្យពិភពលោកកាន់តែមានភាពសុខុដុមនីយ ពីព្រោះក្របខ័ណ្ឌពិភពលោកក្នុងការទទួលខុសត្រូវលើកិច្ចការពារសុខមាលភាពប្រជាជនក្នុងពិភពលោក៕









No comments:

Post a Comment