Monday, May 22, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ប្រកាសផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះដំបូង រហូតដល់កូនមានអាយុ ២ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នៅថ្ងៃនេះ ជាថ្ងៃប្រកាសសម្រាប់ស្រ្តី ដែលធ្វើការ ក្នុងតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវទទួលបាននូវរបបសាច់ប្រាក់ឧបត្ថម្ភ ពេលមានផ្ទៃពោះ  នឹងទទួលបានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ចាប់តាំងពីចាប់ផ្តើមមានផ្ទៃពោះដំបូង រហូតដល់កូនមានអាយុ២ឆ្នំា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះ សីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការ រោង ចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃ” គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ” នៅតំបន់សេដ្ឋកិច្ចពិសេ សក្រុងព្រះសីហនុ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការអនុវត្តន៍បន្ថែម សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ ក៏មិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដួលនោះទេ មានតែបានត្រឡប់មកវិញ នូវសុខមាលភាពរបស់ស្ត្រីមានផ្ទៃពោះ។ ដូច្នេះអ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះ គឺទទួលបានប្រាក់ឧបត្ថម្ភតែម្តង ហើយប្រាក់ឧបត្ថម្ភនេះ នឹងទទួលបានរហូតដល់កូនអាយុបាន ២ឆ្នាំ៕




No comments:

Post a Comment