ពិតជាគួរឲ្យសង្វេគជាពន់ពេកណាស់សម្រាប់គណបក្សភ្លើងទៀនដែលនៅបន្តប្រើមនុស្សធុន លី សុធារ៉ាយុត្តិ ឲ្យដើរឃោសនារកសំឡេងឆ្នោត។ មនុស្សដែលគេនិយាយដើមគ្រប់ទិសទី បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទដ៏ស្មោគគ្រោកបែកធ្លាយពេញប្រទេសបែបនេះ គួរតែសម្ងំលាក់មុខដើម្បីគេចចេញពីក្តីអាម៉ាស់ ប៉ុន្តែបែរជានៅមានមុខជាអ្នកបណ្តុះបណ្តាលសកម្មជនទៀត។
គេឃើញ លី សុធារ៉ាយុត្តិ ចេញមុខក្នុងកម្មវិធីបណ្តុះ បណ្តាលពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់នៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី ៨ ខែមេសា ឆ្នាំ ២០២៣។ ឃើញទិដ្ឋភាពបែបនេះ មហាជនទូទៅបានរឺតទ្រូងនិងសម្តែងនូវការហួសចិត្តដោយចោទជាសំណួរថា ធនធានមនុស្សរបស់បក្សភ្លើងទៀនប្រហែលជាអស់ត្រឹម លី សុធារ៉ាយុត្តិនេះហើយមើលទៅ។ មហាជនខ្លះទៀត ជាពិសេសអ្នកនៅតាមផ្សារ និងតុកាហ្វេក៍បានលាន់មាត់ថា ប្រើមនុស្សបែបនេះឲ្យដើរតួជាអ្នកបណ្តុះបណ្តាលពង្រឹងសមត្ថភាពសកម្មជននិងអ្នកគាំទ្រ តើគណបក្សភ្លើងទៀតរំពឹងចង់ បានលទ្ធផលបែបណា? បើគ្រូបណ្តុះបណ្តាលធុនហ្នឹងទៅហើយ តើសិក្ខាកាមទទួលបានអ្វីពីគ្រូ?
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គេសង្កេតឃើញទិដ្ឋភាពដ៏គួរឲ្យអស់សំណើចជាច្រើន។ លី សុធារ៉ាយុត្តិ
ដែលជាមេកើយ និងជាគ្រូ ខំតាំងចិត្តនិយាយធ្វើដូចជាគ្មានអ្វីកើតឡើង។ ប៉ុន្តែក្នុងចិត្តវិញ ក្តីអាម៉ាស់កំពុងដុតរោលយ៉ាងខ្លាំង ទោះជាខំសម្តែងយ៉ាងណា តែការនិយាភ្លេចមុខភ្លេចក្រោយដូចមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន។ លោកគ្រូបោកខំនិយាយស្រែកឲ្យខ្លាំងៗដើម្បីបង្ហាញថា ខ្លួនជាឃោសនិកដ៏ល្អ ប៉ុន្តែនិយាយខុសមុខ ខុសក្រោយព្រោះតែអារម្មណ៍ច្របូកច្របល់ដោយម្យ៉ាងខ្មាស់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនដែលជាសិក្ខាកាមផង និងម្យ៉ាងទៀតខ្មាស់មហាជនដែលឃើញមុខព្រាននារីមុខស្រស់និងកំពូលបុរសមុខក្រាសនិងអាសអាភាស។ ហេតុដូច្នេះហើយបានជាការនិយាយ ស្តីចេះតែខុសនិងអារម្មណ៍ញ័រៗ។
ងាកទៅមើលសិក្ខាកាមដែលអង្គុយស្តាប់វិញ ! ពួកគេចេះតែលួចសម្លឹងមុខ លី សុធារ៉ាយុត្តិ ជាញយៗដោយអ្នកខ្លះខំទប់សំណើច។ សិក្ខាកាមមួយចំនួនចេះតែលួចខ្សឹបគ្នាហើយសើចញឹមៗដែលបង្ហាញនូវអាការៈនិយាយដើមនរណាម្នាក់។ នៅឯក្រៅបន្ទប់សិក្ខាសាលាឯ ណេះវិញ សកម្មជននិងអ្នកគាំទ្រគណបក្សនេះជាច្រើនកំពុង
ខឹងសម្បារយ៉ាងខ្លាំងចំពោះអំពើអសីលធម៌របស់ លី សុធារ៉ាយុត្តិ ផង និងចំពោះការមិនអើពើចាត់វិធានការអោយបានទាន់ពេលវេលាពីសំណាក់មេដឹកនាំបក្សភ្លើងទៀនផង។ ពួកគេខ្សឹបខ្សៀវគ្នាថា គួរឲ្យខ្មាសគេណាស់ដែលគណបក្សនៅបន្តប្រើធនធានមនុស្សបែប នេះខណៈដែលការ បោះឆ្នោតកាន់តែខិតចូលមកដល់។ នៅក្នុងហាងកាហ្វេមួយនាក្រុងតាខ្មៅ ខេត្តកណ្តាល សកម្មជននិងអ្នកគាំទ្របក្សភ្លើងទៀនមួយក្រុមនិយាយកំប្លែងបែបឈឺចាប់ថា យក លី សុធារ៉ាយុត្តិ ទៅធ្វើគ្រូបណ្តុះបណ្តាល បើមិនអស់សំឡេងគាំទ្រទើបចម្លែក។
កន្លងទៅ សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាលក៏ដូចជាខេត្តផ្សេងៗជាច្រើនទៀតបានចលនាឲ្យដក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការគណបក្ស។ ប៉ុន្តែ អ្នកដឹកនាំខ្លះនៅខាងលើមិនទាន់ហ៊ានអារកាត់វះសាច់មហារីកនេះចេញដែលធ្វើឲ្យសកម្មជនថ្នាក់មូលដ្ឋានខកចិត្តនិងខឹងសម្បារដោយ
អ្នកខ្លះបានមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់។
នៅពេលដែល លី សុធារ៉ាយុត្តិ និយាយពីការប្រឆាំងអំពើពុករលួយ សិក្ខាកាមនាំគ្នាសើចដាក់គ្នា ពីព្រោះពួកគេហួសចិត្តថា ទៅប្រឆាំងអំពើពុករលួយម្តេចកើតបើមេៗរបស់ខ្លួន រាប់ទាំងគ្រូដែលកំពុងតែនិយាយផង
សុទ្ធតែកំពូលអ្នក ប្រមូលស្រោមសំបុត្រនិងជាឈ្មួញនយោបាយ? នៅពេល លី សុធារ៉ាយុត្តិ និយាយថា សូមឲ្យបងប្អូនគោរពបទបញ្ជាផ្ទៃក្នុងរបស់គណបក្សឲ្យបានល្អដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ អ្នកស្តាប់បានលាន់មាត់និងសើចគ្រប់គ្នាពីព្រោះពួកគេហួសចិត្តហើយចោទជាសំណួរថា ធ្វើគំរូខាងលួចប្រពន្ធគេមិនរើសមុខដូចលោកអគ្គលេខាធិការឬ? នៅពេលដែល លី សុធារ៉ាយុត្តិ និយាយថា នឹងកសាងសង្គមមួយយុត្តិធម៌តាមរយៈតុលាការឯករាជ្យ សិក្ខាកាមអស់សំណើចជាថ្មីពីព្រោះបើតុលាការយុត្តិធម៌ អ្នកលួចប្រពន្ធគេត្រូវមានទោសតាមច្បាប់ឯកព័ន្ធភាព។
នៅពេល លី សុធារ៉ាយុត្តិ និយាយថា បក្សភ្លើងទៀននឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មហាជនរឹតតែអស់សំណើចទៅទៀតពីព្រោះថា ទៅជួយប្រជាពលរដ្ឋឲ្យមានជីវភាពធូរធាយ៉ាងដូចម្តេច បើទៅដល់ខេត្តណាមានប្រពន្ធចុងក្នុងខេត្តនោះ ហើយបើទៅដល់ឃុំណាមានស្រីស្នេហ៍នៅឃុំនោះ។ ផ្ទុយទៅវិញ បែបនេះគេ
ហៅថា ទៅបំផ្លាញប្រជាពលរដ្ឋទៅវិញទេ។
សរុបមកវិញ ស្ថានភាពនេះពិតជាសបញ្ជាក់ឲ្យឃើញថា លី សុធារ៉ាយុត្តិ មិនមែនកំពុងដើររកសន្លឹកឆ្នោតឲ្យបក្សភ្លើងទៀននោះទេ ប៉ុន្តែកំពុងដើរដុតសន្លឹកឆ្នោតបក្សភ្លើងទៀនទេតើ៕
ដោយ : អតីតសកម្មជនបក្សភ្លើងទៀន
No comments:
Post a Comment