Monday, March 06, 2023

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកំឡោចកម្ពុជា

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសទាំងឡាយដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកំឡោចកម្ពុជា ដោយបង្កើតឱ្យមានសង្រ្គាមឆាបឆេះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា ទម្លាប់សម្តេចព្រះនរោត្តម សីហនុ ដែលបង្ករជាសង្រ្គាមឆាបឆេះនៅក្នុងប្រទេសកម្ពុជាយើង សម្លាប់ជីវិតប្រជាពលរដ្ឋយ៉ាងច្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែគាំទ្ររដ្ឋប្រហារ លន់ នល់ នោះទេ ពួកគេថែមទាំងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១៕







No comments:

Post a Comment