ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារផ្តាំទៅបរទេសមួយចំនួនថា សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ នៅពេលដែលខ្មែរស្លាប់នៅក្នុងជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ បរទេសបានរត់ចោលយើងទុកឱ្យកម្ពុជាលំបាកវេទនា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះបញ្ហានោះជំនួសកម្ពុជាទៅវិញដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាពនិងសង្រ្គាមនៅកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សុំបរទេសទាំងឡាយ កុំសាងកំហុសលើកទី២ដាក់កម្ពុជាឱ្យសោះ៕
No comments:
Post a Comment