Thursday, March 23, 2023

ទស្សនៈមិត្តអ្នកអាន៖ «តើសម្តីដ៏ស្មោគគ្រោគគួរឲ្យខ្ពើមរអើមរបស់ លី សុធារ៉ាយុត្តិ ឆ្លុះបញ្ចាំងពីអ្វីខ្លះ?»


លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនត្រូវបានបណ្តាហ្វេសប៊ុកនិងផេកក៍ដូចជាប្រព័ន្ធអនឡាញទម្លាយតៗគ្នានូវសំឡេងជាសាធារណៈយ៉ាងព្រោងព្រាតអំពីទំនាក់ទំនងស្នេហាដ៏គួរឲ្យស្អប់ខ្ពើម​ ហើយ ដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាន។ ម្យ៉ាង លី សុធារ៉ាយុត្តិ មានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេសគឺការលួចសាហាយស្មន់ជាមួយប្រពន្ធគេដែលជាស្នេហាដ៏ស្មោកគ្រោកបំផុតនៅក្នុងសង្គមមនុស្សជាតិ ជាពិសេសគឺសំរាប់សង្គមខ្មែរតែម្តង។ ម្យ៉ាងទៀត ពាក្យសម្តីដែល លី សុធារ៉ាយុត្តិ បាននិយាយចេញមក គឺជាពាក្យអសុរោះដ៏សែនអាក្រក់ជាទីបំផុតដែលរកអ្វីមកប្រៀបមិនបាន។ នៅក្នុងសង្គមខ្មែរយើង ពាក្យសម្តីបែបនេះត្រូវបានគេចាត់ទុកជាសម្តីរបស់មនុស្សពាល មនុស្សដែលជាទាសករនៃកាមគុណដ៏ក្រាសឃ្មឹករហូតលែងចេះអៀនខ្មាស។ នៅក្នុងប្រទេសកម្ពុជាយើងពិតជាមានអ្នកនយោបាយមួយចំនួនដែលមហាជនធ្លាប់បានដឹងលឺហើយដែលមានចរិតបែប លី សុធារ៉ាយុត្តិនេះ។



នៅចំពោះមុខសាធារណជន ពួកគេសម្តែងជាអ្នកស្នេហាជាតិ ជាមនុស្សមានសីលធម៌ និងស្រឡាញ់យុត្តិធម៌ ប៉ុន្តែតាមការពិត ពួកគេជាមនុស្សដ៍គួរឲ្យស្អប់ខ្ពើមបំផុត​ ពីព្រោះទោះជាអំពើថោកទាបយ៉ាងណា ក៏ពួកគេ នៅតែហ៊ានប្រព្រឹត្តនិងហ៊ានហារមាត់និយាយដោយឥតមានគុណធម៌ជាមនុស្សសូម្បីតែបន្តិច។ តើនេះឬជាធនធានមនុស្ស របស់បក្សប្រឆាំង? តើបែបនេះឬជាមនុស្សដែលអោយប្រជាពលរដ្ឋត្រូវជ្រើសរើសឲ្យធ្វើជាតំណាងរបស់ខ្លួន? តើមនុស្សធុននេះឬ ដែលមកអួតក្តែងៗ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដើម្បីសុំសន្លឹកឆ្នោត? ពេលស្តាប់សម្តីរបស់ លី សុធារ៉ាយុត្តិគេអាចវិភាគបានដូចតទៅ៖

ទី១៖ គេអាចស្មានដឹងថាតើអ្នកណាជាអ្នកទម្លាយសំឡេងនេះ ពោលគឺទំនងជាគ្មានអ្នកណាក្រៅតែពីដៃគូពាក់ព័ន្ធនឹងរឿងសាហាយស្មន់ដ៏គួរឲ្យស្អប់ខ្ពើមនេះឡើយ។ តើស្ត្រីខ្មែររូបណាដែលអាចទទួលយកមនុស្សដែលប្រើសម្តីបែបនេះជាប្តីរបស់ខ្លួន? ដូច្នេះតើអាចជាស្ត្រីរូបនោះទេដែលជាអ្នកទម្លាយខ្សែអាត់នេះដោយសារតែការឈឺចាប់នឹងពាក្យសម្តីអសុរោះ ខ្វះសីលធម៌របស់ លី សុធារ៉ាយុត្តិ?

ទី២៖ ការមានដៃគូក្រៅផ្ទះប្រហែលជាមិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែមនុស្សប្រុសដែលមានសាហាយជាមួយប្រពន្ធគេ គឺជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ជាពិសេសរឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍និងគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំងប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រី ឬជាអ្នកនយោបាយ ពីព្រោះអ្នកទាំងនោះត្រូវដើរតួនាទីជាគំរូ ដល់ពលរដ្ឋដទៃ។ ដូច្នេះ ប្រសិនបើអ្នក ដែលស្រែកក្តែងៗ ឲ្យពលរដ្ឋគាំទ្រ បែរជានៅក្រោយឆាកប្រព្រឹត្តអំពើមិនគួរគប្បីបែបនេះ គឺជារឿងដែលមហាជនពិតជាមិនអាចទទួលយកបានឡើយ។ 

ទី៣៖ ពាក្យចាស់បុរាណពោលថា «សម្តីសជាតិ មារយាទសត្រកូល» ។ ក្នុងន័យនេះ នៅពេលលឺពាក្យសម្តី លី សុធារ៉ាយុត្តិ និយាយជាមួយបណ្តាស្រីៗ ដែលជាសាហាយរបស់ខ្លួន គេអាចយល់បានអំពីសន្តានរបស់បុគ្គលនេះថាជាជំពូកមនុស្សបែបណា? ជាធម្មតា មនុស្សដែលមានសុជីវធម៌ថ្លៃថ្នូរមិនអាចហារមាត់និយាយពាក្យចេញបែបនេះបាននោះឡើយ។ ក្រោយបានលឺពាក្យសម្តីបែបនេះប្រាកដណាស់ថា បុគ្គលនេះ មិនអាចទទួលតំណែងខ្ពង់ខ្ពស់ណាមួយបានឡើយ ទោះជាក្នុងគណបក្នយោបាយណាមួយក៏ដោយ។ 

ទី៤៖ សម្តី លី សុធារ៉ាយុត្តិ ពិតជាបានឆ្លុះបញ្ចាំងថា បុគ្គលនេះជាមនុស្សដែលមាក់ងាយស្ត្រីភេទយ៉ាងខ្លាំង ពោលគឺជាជំពូកមនុស្សដែលចាត់ទុកស្ត្រីគ្រាន់តែជាទាសករផ្លូវភេទដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនតែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺខ្លួនគេបានចាត់ទុកស្ត្រីជាទាសករដែលអាចបញ្ជាឲ្យធ្វើអ្វីក៏បាន រាប់ទាំងការបញ្ជាឲ្យថតកេរខ្មាសបង្ហាញខ្លួនទៀតផង។ 

ទី៥៖ ចុងក្រោយនេះ មានជនខិលខូចជាច្រើនដែលបោកបញ្ឆោតស្ត្រីឲ្យថតកេរខ្មាសបង្ហាញដល់ខ្លួនជាថ្នូរនឹងពាក្យសន្យាថា នឹងស្រឡាញ់នាងជាគូអនាគត។ មានស្ត្រីខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារតែមធ្យោបាយបោកប្រាស់បែបនេះ។ ដូច្នេះ សួរថាតើ លី សុធារ៉ាយុត្តិ អាចស្ថិតក្នុងបណ្តាញក្រុមជនទុច្ចរិតទាំងនោះដែរឬទេ? 

ទី៦៖ មនុស្សប្រុសដែលហ៊ាននិយាយពាក្យអសុរោះបែបនេះចេញមកបាន គឺជាប្រភេទមនុស្សដែលអាចប្រើហឹង្សាលើស្ត្រីបានគ្រប់ពេល ពីព្រោះហិង្សាពាក្យសម្តី សបញ្ជាក់ពីហិង្សាលើរូបកាយដែលមិនអាចកាត់ផ្តាច់ពី គ្នាបានឡើយ។ 

ហេតុផលទាំងប៉ុន្មានខាងលើនេះ គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ពេកដែលបញ្ជាក់ថា មនុស្សប្រភេទ លី សុធារ៉ាយុត្តិមិនត្រឹមតែមិនស័ក្តិសមកាន់តំណែងជាអគ្គលេខាធិការគណបក្សនយោបាយមួយនោះឡើយ ប៉ុន្តែ សមត្ថកិច្ចគួរតែពិចារណាក្នុងការកំណត់បុគ្គលនេះជាមុខសញ្ញាមួយថែមទៀតរឺទេ ព្រោះក្រែងមានជាប់ពាក់ព័ន្ធនឹងបណ្តាញជនសង្គមងងឹតដែរឬទេ?

មនុស្សបែបនេះ ទោះជាបក្សណាឬស្ថាប័នណា ក៏គេមិនអាចទុកមនុស្សប្រភេទនេះឲ្យនៅកាន់តំណែងសំខាន់តទៅទៀតដែរពីព្រោះវាប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សឬស្ថាប័ននោះយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើគបក្សភ្លើងទៀនបន្តទុក លី សុធារ៉ាយុត្តិ អោយនៅបន្តកាន់តំណែងអគ្គលេខាធិការបក្សតទៅទៀត 

វាពិតជាបង្ហាញឲ្យឃើញថា មនុស្សនៅក្នុងបក្សនេះមានសន្តានមិនខុសគ្នាឡើយ។ តើប្រជាពលរដ្ឋខ្មែរគួរជ្រើសរើសមនុស្សប្រភេទនេះជាតំណាងរបស់ខ្លួនបានដែរឬទេ? ចម្លើយ គឺប្រាកដជាមិនបានសោះឡើយ៕

ដោយ : អតីតប្រធានអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិនារីនិងកុមារ

No comments:

Post a Comment