Tuesday, March 14, 2023

សម្ដេចតេជោ ហ៊ុន សែន៖ គេមានសញ្ជាតិច្រើន គេរត់ប្រិបប្រុចទៅក្រៅប្រទេសបាត់

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពុំមានសញ្ជាតិច្រើនទេ មានតែនៅស្រុកខ្មែរខាំស្មៅបម្រើប្រជាជនកម្ពុជា ចំណែកអ្នកដែលគេមានសញ្ជាតិច្រើន គេអាងអីរត់ប្រិបប្រុចៗទៅក្រៅប្រទេសបាត់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លែងណាដែលប្រជាជនមានទុក្ខលំបាក គឺមានមុខសម្តេចចុះជួយដោះស្រាយជានិច្ច ចំណែកកន្លែងណាដែលប្រជាជនសប្បាយរីករាយ សម្តេច ក៏មានចិត្តសប្បាយរីករាយផងដែរ៕






No comments:

Post a Comment