សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ដំណាក់កាលប្រើប្រាស់ភ្លើងចង្កៀង និងដំណាក់កាលដុតច្រឡុះ គឺបានឆ្លងផុតហើយ ពោលនៅតាមផ្ទះក្នុងភូមិ-ឃុំ-ស្រុក គឺសុទ្ធតែប្រើប្រាស់ភ្លើងអគ្គិសនី និងភ្លើងសូឡា។ សម្តេចថា ប្រទេសមានការអភិវឌ្ឍ គឺបែបនេះហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាល បានខិតខំដោះស្រាយបញ្ហាអគ្គិសនីនៅតាមភូមិសម្រេចបាន ៩៩%ហើយ នៅសល់តែ ១%ទេ ជាភូមិដែលនៅដាច់ស្រយាលឆ្ងាយ មាន៥ខ្នងផ្ទះ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ទៅដល់ ប៉ុន្តែភូមិនោះចេះកែច្នៃប្រើសូឡាពន្លឺព្រះអាទិត្យ និងអាគុយ ដើម្បីបានភ្លើងប្រើប្រាស់។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា
ដើម្បីបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ រាជរដ្ឋាភិបាល បានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ ដោយកំណត់ជាគោលដៅជាយុទ្ធសាស្ត្រនៅឆ្នំា២០៣០ យ៉ាងហោច ៩០%នៃគ្រួសារទំាងអស់ទូទាំងកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕
No comments:
Post a Comment