Monday, February 27, 2023

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម

 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាពេលខាងមុខ និងបានជំរុញឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញទូរទៅ ជូនប្រជាពលរដ្ឋឱ្យកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងពេលដែលសម្ដេចតេជោជួបពិភាក្សាការងារជាមួយអ្នកធុរកិច្ចបរទេសសម្ដេចតែងតែលើកពីសក្ដានុពលរបស់កម្ពុជា ដោយថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចតែជាប្រទេសដែលមានទីផ្សារធំ។ ទន្ទឹមនឹងមានទីផ្សារធំ នោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា មានជាមួយបរទេសមួយចំនួន រួមមាន កូរ៉េ ចិន និងពេលខាងមុខ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ស្របពេលដែលកម្ពុជាកំពុងមានទីផ្សារនេះ ការបណ្ដុះបណ្ដាលបច្ចេកទេសកាន់តែត្រូវការច្រើន ដូច្នេះនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់៕








No comments:

Post a Comment