Tuesday, January 17, 2023

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជា បានសម្រេចចិត្តជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»

 នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា  សម្រាប់ទំនាក់ទំនងខាងនយោបាយ ឆ្នាំ២០២៣នេះ គឺជាឆ្នាំខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដើម្បីបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា បានសម្រេចចិត្តជាមួយនឹងការជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់យើង ដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ដែលនេះបង្ហាញពីចរិតប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដោយចាប់ផ្តើមពីទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើអាចធ្វើទៅបានផ្លូវនេះអាចសម្ពោធរូមគ្នាក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី ម៉ាល់ឌីវ អញ្ជើញទស្សនកិច្ចនៅកម្ពុជា តែម្តង។ សម្តេចបានបន្តថា យើងនឹងធ្វើកិច្ចការងារនេះដើម្បីជានិមិត្តរូប នៃសាមគ្គីភាព រវាងកម្ពុជា និងម៉ាល់ឌីវ ដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា៕





No comments:

Post a Comment