Tuesday, January 17, 2023

សម្តេចតេជោ ហ៊ុន សែន ៖ សង្ឃឹមថា អាស៊ាន នឹងទទួលយកប្រទេសម៉ាល់ឌីវ ធ្វើជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងជាដៃគូកិច្ចសហប្រតិបត្តិការ

នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ  នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ម៉ាល់ឌីវ នាឱកាសនោះសម្តេច បានថ្លែងថា ក្នុងជំនួបពិភាក្សាទ្វេភាគី មេដឹកនាំទាំងពីរបានលើកឡើងអំពីបញ្ហាអន្តរជាតិ ហើយប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមក ដោយក្នុងនោះកម្ពុជាគាំទ្រម៉ាល់ឌីវឱ្យក្លាយទៅជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍ នៅក្នុងក្របខណ្ឌអាស៊ាន ខណៈដែលបញ្ហានេះកំពុងស្ថិតនៅដំណាក់កាលនៃការពិភាក្សា នៅផ្ទៃក្នុងរបស់អាស៊ាន។

សម្តេចតេជោ សង្ឃឹមថា បណ្តាប្រទេសអាស៊ានដទៃទៀត នឹងទទួលយកនូវដៃគូ (ម៉ាល់ឌូវ) ដែលគ្មានហេតុផលណាដែលត្រូវជំទាស់នោះទេ យើងទាញបណ្តាប្រទេសឆ្ងាយៗ នៅទ្វីបដទៃមកចូលរួមជាដៃគូរបស់យើង ហើយយើងក៏នៅជិតខាងគ្នានៅតំបន់នេះ។ ការបង្ហាញក្តីសង្ឃឹមនេះ សម្តេចតេជោ  បានចាត់ទុកថា ទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ម៉ាល់ឌីវនាពេលនេះ គឺជាការបើកផ្លូវសម្រាប់ទំនាក់ទំនងរវាងម៉ាលឌីវ និងអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ម៉ាល់ឌីវ ដែលចង់ឱ្យកម្ពុជាក្លាយទៅជាសមាជិក OIC ដោយធ្វើជាអ្នកសង្កេតការណ៍ ហើយសម្តេចតេជោសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាតួអង្គដ៏សំខាន់នៃការធ្វើសុខដុមនីយកម្មជាតិសាស្ត្រ និងសាសនា នៅកម្ពុជា៕



No comments:

Post a Comment