Saturday, November 13, 2021

វីដេអូ«សហរដ្ឋអាមេរិកសម្លុតអាស៊ានឱ្យរិះគន់លើប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្កើតឱ្យមានប្រទេសលីប៊ីថ្មីមួយទៀត»

 លោក Brian Berletic ដែលជាអតីតកងទាហានម៉ារីនអាមេរិក ចេញផ្សាយវីដេអូថ្មីមួយទៀតរៀបរាប់ពីអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើជាក់ស្តែង ជាពិសេសទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ពីព្រោះវាអាចនឹងក្លាយទៅជាប្រទេសលីប៊ី ឬស៊ីរីមួយផ្សេងទៀតនាពេលអនាគត។ 

សហរដ្ឋអាមេរិកបានបន្តដាក់សម្ពាធលើអាស៊ានឱ្យរិះគន់លើប្រទេសជាសមាជិកអាស៊ានមួយគឺប្រទេសមីយ៉ាន់ម៉ា ដើម្បីអាចនាំមកវិញនូវរបបរណបរបស់លោកស្រី Aung San Suu Kyi ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ អាស៊ានត្រូវតែក្រោកឈររួមគ្នា ពីព្រោះប្រសិនបើសហរដ្ឋអាមេរិកអាចទទួលបានជោគជ័យនៅក្នុងការផ្តួលរំលំអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា នោះអាស៊ានទាំងមូលនឹងកាន់តែចុះខ្សោយជាងមុន ហើយប្រទេសនីមួយៗនឹងប្រឈមមុខនឹងការដួលរំលំម្តងមួយៗនៅក្នុងលក្ខណៈស្រដៀងគ្នានេះ។

ប្រភព៖ The New Atlas https://youtu.be/kejA4AcmH44

ដោយ៖ អ្នកនយោបាយតុកាហ្វេ


No comments:

Post a Comment