កំពត៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកដងទង់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រែជាខាងជើង ឃុំដងទង់ ជាមួយក្រុមហ៊ុនសេង សម្បត្តិ។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកដងទង់ តំណាងក្រុមហ៊ុនសេងសម្បត្តិ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋឡើងមានមតិផ្តល់អំណះអំណាងរៀងៗខ្លួនមក លោកអភិបាលខេត្តបានធ្វើការសម្រេចដូចខាងក្រោម៖
- ក្រុមហ៊ុនដែលបានទិញសិទ្ធអាស្រ័យផល ពីបងប្អូនប្រជាពលរដ្ឋទាំង១៩ គ្រួសារ ដូច្នេះក្រុមហ៊ុននៅបន្តអាស្រ័យផលដដែល ហើយក្រុមហ៊ុនត្រូវស្នើសុំច្បាប់អភិវឌ្ឍនតាមនីតិវិធីច្បាប់
- ចំពោះលិខិតស្នាមពាក់ព័ន្ធជាមួយអាជ្ញាធរ លោកនឹងពិនិត្យស្រាវជ្រាវទៅលើផ្លូវច្បាប់ ថាតើមន្ត្រីណាម្នាក់ដែលអនុវត្តផ្ទុយពីច្បាប់ មន្ត្រីនោះនឹងត្រូវទទួលវិធានការរដ្ឋបាល។
No comments:
Post a Comment