Wednesday, November 18, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោកស្រីអោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតសកល

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារលិខិតដើម្បីអបអរសាទរជូនលោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់​ម៉ា។ នៅក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស NLD។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។ លោកអះអាងថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជានិងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំថែមទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ានទាំងមូល៕

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖






No comments:

Post a Comment