Wednesday, March 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយពីសមរភូមិយោធាព្រោះនេះជាសត្រូវឥតស្រមោល Covid-19

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សមរភូមិសុខភាពសាធារណៈខុសគ្នាឆ្ងាយ ពីសមរភូមិយោធា ពី ព្រោះសមរភូមិសុខភាពសាធារណៈ យើងមិនអាចមើលសត្រូវបែបណា នៅទីណា មានរូបរាងយ៉ាងណានោះទេដែលលោកហៅថាជា «សត្រូវឥតស្រមោល Covid-19» ប៉ុន្តែសមរភូមិយោធា យើងអាចដឹងទីតាំងសត្រូវឈរជើងនៅទីណាបាន។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលនេះសបង្ហាញឲ្យឃើញ ពីការលះបង់ខ្ពស់ របស់ក្រុមគ្រូពេទ្យរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឥតស្រមោល គឺវីរុស COVID-19៕







No comments:

Post a Comment