Wednesday, March 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា ជាប្រទេសតូច តែចិត្តធំ និងមានគុណធម៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលតូចមែនពិត មានចិត្តធំ ប៉ុន្តែជាប្រទេសមានគុណធម៌ ហើយរាល់ជនបរទេសដែលមានជំងឺកូវីដ១៩នៅកម្ពុជាត្រូវទទួលបាននូវការព្យាបាលដោយមិនគិតថ្លៃ ដែលខុសពីបណ្តាប្រទេសមួយចំនួនតម្រូវឱ្យអ្នកជំងឺចេញថ្លៃព្យាបាលខ្លួនឯង។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យក្រសួងសុខាភិបាល ចាត់វិធានការថែទាំការពារអ្នកជំងឺឱ្យបានល្អប្រសើរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ជាពិសេសការស្នាក់នៅ និងអាហារសម្រាប់បរិភោគជាដើម៕




No comments:

Post a Comment