Sunday, March 01, 2020

សូម​ទស្សនា​​វីដេអូ​ស្តីពី «សន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិជា បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា »

បច្ចុប្បន្ន កម្ពុជាមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយយ៉ាងរឹងមាំ មានការអភិវឌ្ឍន៍គ្រប់វិស័យ មានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ និងមានមិត្តភក្តិបរទេសជាច្រើនគាំទ្រ។ ដូច្នេះ គ្មានការលំបាកអ្វីធំដុំដូចពីអតីតកាលទៀតឡើយ។  អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចញវីដេអូ មាន រយៈពេល១៩នាទី ២០វិនាទី ​​ស្តីពី «សន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិជា បំណងប្រាថ្នាដ៏​ពិសិដ្ឋ​របស់ប្រជាជនកម្ពុជា » ។
ជាងពេលណាៗទាំងអស់ ប្រទេសកម្ពុជាបច្ចុប្បន្ន បាននិងកំពុងប្រឹងប្រែងងើបឈរដោយកម្លាំងខ្លួនឯងប្រកបដោយ​មោទនភាពបំផុត។ នៅគ្រប់វេទិកាធំៗទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាក្នុងក្របខណ្ឌពិភព​លោក​ កម្ពុជាតែងមានមុខនៅទីនោះ ដើម្បីតំណាងឲ្យជាតិសាសន៍មួយដែលឈរស្មើមុខមាត់គេឯងគ្រប់គ្នា។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺកម្ពុជាពេលនេះបានឆ្លងផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមិនយូរប៉ុន្មានទៀតទេប្រទេសដែលធ្លាប់​តែ​ឆាប​ឆេះ​ដោយ​ភ្លើងសង្គ្រាម និងដែលធ្លាប់ហែលឆ្លងរបបវាលពិឃាតមួយនេះ នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រហាក់ប្រហែលបណ្តាប្រទេសក្នុងតំបន់ដែរ។
កម្ពុជាមានប្រមុខរាជរដ្ឋាភិបាលដែលមានជំហរ ស្មារតី និងឆន្ទៈរឹងមាំដូចដែកថែប កម្ពុជាមានបណ្តាប្រទេសជាមិត្តជាច្រើនដែលមានចិត្តស្មោះសរនៅតែបន្តគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដោយឥតងាករេ។ កម្ពុជាមានប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលឈរគាំទ្ររាជរដ្ឋាភិបាល។
ដូចគោលជំហរដ៏ច្បាស់លាស់របស់សម្តេច ហ៊ុន សែន កម្ពុជាមិនឱនក្បាលចំពោះការប្រមាថរបស់បរទេសដើម្បីប្តូរជំនួយឡើយ៕

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម ៖

No comments:

Post a Comment