Wednesday, January 22, 2020

ខ្លឹមសារក្នុងឃ្លីបវីឌីអូដូចតែគ្នា១០០%

ទីបំផុត ឃ្លីបវីឌីអូដែលមានរយៈពេលជា២នាទី ដែលជាភស្តុតាងរបស់មេធាវីតំណាងរដ្ឋា​ភិបាល និងរបស់តំណាងអយ្យការដែលបានចោទប្រកាន់ និងបានឈានដល់ការចាប់ខ្លួន កឹម សុខា ពិតជាមានខ្លឹមសារដូច គ្នា១០០% ទៅនឹងឃ្លីបវីឌីអូជាង១ម៉ោង៣នាទី របស់ កឹម សុខា ដែលបានផ្តល់ឱ្យក្រុមប្រឹក្សាជំនុំជំរះក្តីចាក់ផ្សាយជាសាធារណៈ។ ក្នុងឃ្លីបវីឌីអូទាំងពីរនេះ បង្ហាញច្បាស់ថា ទាំងសំដី ទាំងរូបភាព ទាំងសម្លេង និងខ្លឹមទាំងអស់ គឺដូចគ្នាទាំង​ស្រុង​១០០%។ តើឃ្លីបវីឌីអូជាង២នាទី ក្លែង ក្លាយមែនឬទេ? ចុះហេតុអ្វី កឹម សុខា មិនបដិសេធតាំងពីបានទទួលដឹងអំពីការផ្សាយនោះ?
ខ្ញុំក៏ដូចមហាជនទូទៅភាគច្រើន ដែលបានតាមដានការកាត់ក្តី កឹម សុខា លើរឿងក្បត់ជាតិជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកន្លងមក បានមើលឃ្លីបវីឌីអូខ្លី២នាទីជាងដែលតុលា​ការប្រើប្រាស់ជាភស្តុតាងនោះ ពិតជាបានបង្ហាញឱ្យឃើញនូវខ្លឹមសារ ទាំងសំដី សម្លេង និងរូបភាព ដូចគ្នា១០០% ទៅនឹងវីឌីអូរបស់ កឹម សុខា ដែលមានរយៈពេល១ម៉ោងជាងយ៉ាងប្រា​កដ។
ដូច្នេះ ឃ្លីបវីឌីអូរបស់មេធាវីតំណាងរាជរដ្ឋាភិបាល និងតំណាងអយ្យការ គឺគ្មានការប្រឌិត កាត់តដូចការចោទ ប្រកាន់របស់ កឹម សុខា និងក្រុមមេធាវីរបស់ កឹម សុខា នោះទេ។ កន្លង​មក កឹម សុខា ខ្លួនឯង បានទទួលស្គាល់ការពិតត្រង់ថា ទាំងសំដី ទាំងសម្លេង និងរូបភាព ពិតជារបស់គាត់ទាំងស្រុង។ ហើយក្នុងរយៈពេលជាង២ ឆ្នាំ ក្នុងការផ្សព្វផ្សាយវីឌីអូ ដោយបណ្តាញ​ផ្សព្វផ្សាយអូស្រ្តាលី ឈ្មោះ CBN គឺ កឹម សុខា មិនដែលបានចេញមុខបដិ សេធ​ចោល​ឃ្លីបវីឌីអូ ដែលមានរយៈពេលជាង២នាទី ចាប់តាំងពី កឹម សុខា បានទទួលដឹងអំពីការផ្សាយនេះ។ ការមិនចេញមុខបដិសេធក្នុងរយៈពេលជាង២ឆ្នាំកន្លង មកនេះ គឺពិតជាបានស បញ្ជាក់ ច្បាស់ថា កឹម សុខា បានទទួលយកការពិត ដែលមានខ្លឹមសារទាំងស្រុង សំដី សម្លេង និងរូបភាពរបស់គាត់យ៉ាងប្រាកមិនអាចប្រកែកបានឡើយ។
ជារួម មតិមហាជនភាគច្រើន ក៏ដូចការយល់ឃើញរបស់ខ្ញុំគ្មានមន្ទិលសង្ស័យនោះទេ ក្រោយពីបានមើលឃ្លីបវីឌីអូរបស់ កឹម សុខា ដែលមានរយៈពេលជាង១ម៉ោង និងឃ្លីបវីឌីអូរបស់រដ្ឋា​ភិបាល ពិតជាមានខ្លឹមសារ ទាំងសំដី ទាំងសម្លេង និងរូបភាព គឺដូចគ្នា ១០០% ទាំងស្រុង គ្មានការកាត់តនោះទេ។ ហើយ កឹម សុខា ខ្លួនឯងបានទទួលស្គាល់យ៉ាងច្បាស់បំផុតថា សំដីរបស់គាត់ សម្លេងរបស់គាត់ ហើយរូបភាពក៏ជារបស់គាត់យ៉ាងច្បាស់គ្មានអ្វីត្រូវប្រកែកឡើយ៕
ដោយ៖ និស្សិត​ច្បាប់ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

No comments:

Post a Comment