Sunday, September 01, 2019

សង្គ្រាមអាមេរិក-ចិន អាចបង្ខំឱ្យសឹង្ហបុរីកាន់ទូរស័ព្ទម្នាក់២ទៅ៣គ្រឿង

(សឹង្ហបុរី)៖ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីសម្តែងក្តីបារម្ភថាជម្លោះរវាងអាមេរិកនិងចិនអាចនាំផលប៉ះពាល់ច្រើនដល់តំបន់ និងជាពិសេស​ដល់​ពលរដ្ឋសឹង្ហបុរី​ដែលត្រូ​វកាន់​ទូរស័ព្វ២ទៅ៣​គ្រឿង​ក្នុង​មនុ​ស្ស​ម្នាក់។
លោក លី និយាយថា បើអា​មេរិកមិន​អនុញ្ញាតិ​ឱ្យក្រុមហ៊ុនចិ​នដូច Huawei ប្រើមីក្រូ​ឈីប​អាមេរិក ហើយចិន​សងសឹកវិញដោ​យមិនឱ្យ​ក្រុមហ៊ុន​អាមេរិកប្រើគ្រឿងប​ន្លាស់របស់ចិន ពេលនោះហើយ​ដែលចិន និងអា​មេរិកត្រូ​វផលិត​គ្រឿង​បង្គុំរៀងៗខ្លួន មិនខុសកា​លពីប៉ុន្មានឆ្នាំមុននៅពេលដែ​លយើង​ទៅលេងជប៉ុន គេប្រើប្រព័ន្ធ CDMA ខណៈពេលដែលសឹង្ហបុរីប្រើ GSM។

លោកលី ស៊ានឡុង ជាមេដឹកនាំអាស៊ានដែលលេចធ្លោជាងគេខាងថតរូប ជាពិសេស selfie និង wefie (ថតជាប់ខ្លួនឯងដោយខ្លួនឯង)។ គេថាលោកលី ថតបាន​ល្អ​ដោ​យសារគាត់​ជាមេដឹកនាំ​អា​​ស៊ានខ្ពស់ជាងគេ (១.៨៣ម) ហើយក៏ដៃវែងជាងគេ។
ក្តីបារម្ភរប​ស់​សឹង្ហបុរី​មិនដូច​គ្នានឹងប្រ​ទេសខ្មែរទេ ព្រោះនៅ​ស្រុកខ្មែរពលរដ្ឋបាន​ស៊ាំនឹង​ការប្រើទូរស័​ព្ទម្នាក់ៗ២​ទៅ៣គ្រឿងរួចទៅ​ហើយ។ មាន​ឧកញ្ញា​​ខ្មែ​រម្នា​ក់ដែលខ្ញុំជួប គាត់ប្រើទូរស័ព្ទ​ដល់​ទៅ៧​​គ្រឿង​​ឯណោះ គាត់ប្រាប់​ថាទូរស័ព្ទ​ទាំងនោះទុក​ប្រើសម្រា​ប់មនុស្ស​ខុសៗ​គ្នា។
ជំលោះ​ពាណិជ្ជកម្ម​ដ៏ស្រួច​ស្រា​ល់ចុងក្រោយនេះ ធ្វើឱ្យមេដឹ​កនាំចិ​ន និងអាមេរិកប៉ះ​សំដី​​គ្នាជាហូរហែរ​។ ពេល​មួយនោះ ប្រធានាធិបតីអាមេរិក លោកត្រាំ បានចោទ​ប្រកាន់​ចិនថាជា «ចោរកម្មដ៏​ធំសម្បើម​មួយនៅក្នុ​ងប្រវត្តិសាស្ត្រពិភពលោក» និង «ជាអ្នកចាប់រំលោភ» សេដ្ឋកិច្ចអាមេរិក។
ដោយឡែកប្រធានាធិបតីចិន លោក ស៊ី ជីងពីង បាននិយាយថា «ប្រទេស​ចិននាពេលបច្ចុប្បន្ននេះ​មិនមែន​ជាប្រទេសចិន​របស់ចិនប៉ុណ្ណោះ​ទេ តែជាប្រទេ​សចិនរប​ស់អាស៊ី​និងចិន​រប​ស់ពិភពលោក។ ចិននា​ពេលអ​នាគតនឹងប្រកាន់​ជំហរបើកចំហ​ថែមទៀត​ដើម្បីចាប់​យកពិភពលោក»

នៅពេល​អាមេរិក​ព្យាយាម​ប្រើនយោបាយ «ហ៊ុំព័ទ្ធចិន» ចិនក៏ព្យា​យាមពង្រីកឥទ្ធិពល​របស់ខ្លួន តាមទ្រឹស្តីថ្មី​របស់លោក ស៊ី ជីងពីងថា ចិនត្រៀម​ប្រយុទ្ធជាមួយ «ហង្សខ្មៅ និងរមាសពណ៌ប្រផេស» (black swans and grey rhinos)៕
ដោយ៖ លោក ពុយ គា


No comments:

Post a Comment