Sunday, September 01, 2019

កម្ពុជារកចំណូលបានជិត៧០លានដុល្លារ រយៈពេល៨ខែ ក្នុងឆ្នាំ២០១៩ ពីការលក់បណ្ណជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

(ភ្នំពេញ)៖ រយៈពេល០៨ខែ ក្នុងឆ្នាំ២០១៩នេះ កម្ពុជារកចំណូលបានជិត ៧០លានដុល្លារអាមេរិក បានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១,៥៥១,៨៣៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញានេះ។
នៅរយៈពេល៨ខែកន្លងទៅនេះ ថវិកាបានពីការលក់បណ្ណចូលទស្សនាអង្គរជាង៣លានដុល្លារត្រូវបាន ឧបត្ថម្ភជួយមន្ទីរពេទ្យគន្ធបុប្ផា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បើឲ្យដឹងទៀតថា ក្នុងខែសីហា ឆ្នាំ២០១៩ ប្រទេសកម្ពុជារកចំណូលបានជាង ៧លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត 
ចំនួន១៥៨,១២៤នាក់៕







No comments:

Post a Comment