Friday, March 01, 2019

នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានដកតំណែង និងដាក់ទោសទណ្ឌ ដល់មន្រ្តីរាជការ ប្រព្រឹត្តអំពើខុសច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ខែមីនាឆ្នាំ២០១៩នេះ បានប្រកាសជាសាធារណៈថា មន្រ្តីរាជការទាំងឡាយណា ដែលប្រព្រឹត្តអំពើមិនគប្បី ជាពិសេសអំពើខុសច្បាប់ នឹងត្រូវទទួលការដាក់ពិន័យ និងរងការបណ្ដេញចេញពីតំណែង ព្រមទាំងផ្ដន្ទាទោសតាមច្បាប់ទៀតផង ប្រសិនបើស្ថិតនៅក្នុងករណីធ្ងន់ធ្ងរ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបើកការដ្ឋាន សាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជិត ៥០លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសចិននាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា បន្តិចទៀតនេះ នឹងមានឃើញការបណ្ដេញចេញពីតំណែង ឬផ្តន្ទាទោសដល់មន្រ្តីរាជការ ដែលប្រព្រឹត្តខុសច្បាប់៕







No comments:

Post a Comment