លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនានៅកម្ពុជាមានចំនួន៦លាន២សែននាក់ដែលក្នុងនោះទេសចរចិនមានចំនួនប្រមាណ២លាននាក់ ហើយទៅថ្ងៃអនាគតលោកចង់បានភ្ញៀវទេសចរណ៍ចិនប្រមាណ ៥លានទៅ១០នាក់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនានៅកម្ពុជានឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយផ្ទាល់និងដោយប្រយោលតាមរយៈទំនិញប្រើប្រាស់ប្រចាំថ្ងៃ ម្ហូបអាហារក្នុងស្រុកជាដើម។ ពាក់ព័ន្ធនឹងការវិនិយោគ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍ការវិនិយោគមកពីគ្រប់ប្រទេសពុំមែនតែប្រទេសចិននោះឡើយ៕
No comments:
Post a Comment