Tuesday, December 11, 2018

ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

ប៉ារីស៖ នៅទីបំផុត ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាន សម្រេចចិត្តប្រកាសដាក់ ប្រទេសក្នុងភាព អាសន្នហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករ អាវកាក់ពណ៌លឿងដែលកំពុងធ្វើឱ្យ សេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង៤សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌​មានរុស្ស៊ី TASS នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា៖ «ជាដំបូង ខ្ញុំសូមប្រកាសពីភាពអាសន្ន ផ្នែកសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស… ហើយខ្ញុំសូមអំពាវនាវឱ្យមានការ រក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់នៅក្នុង ប្រទេស»។ លើសពីនេះទៅទៀត ប្រធានាធិបតីបារាំងរូបនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរប្រព្រឹត្តឡើង ដោយក្រុមបាតុករ អាវកាក់ពណ៌លឿងមួយចំនួន។
គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំង មនុស្សច្រើនជាង៤៥០០នាក់ ត្រូវបានចាប់ ខ្លួន ហើយក្នុងនោះមាន៤០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបាន ផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕
ប្រភព៖ Fresh News




No comments:

Post a Comment