តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសំណេះសំណាល និងជប់លៀងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុមកម្មកររោងចក្រប៉ុនតឹស ស្ថិតក្នុងឃុំតាភេម ស្រុកត្រាំកក់ ចំនួន ២០០នាក់។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានជម្រាបជូនបងប្អូនពីតម្លៃនៃសន្តិភាពដែលរកបានដោយកម្រ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ហើយតាមរយៈសន្តិភាពនេះទើបយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នាសប្បាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីដូចថ្ងៃនេះ។ ជាមួយគ្នានោះសន្តិភាព ក៏បានផ្តល់ឱកាសដល់រាជរដ្ឋាភិបាលធ្វើការទាក់ទាញអ្នកវិនិយោគមកធ្វើការវិនិយោគនៅប្រទេសយើងកាន់តែច្រើន ហើយបង្កើតការងារជូនបងប្អូនយើងកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនដែលជាប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង។
ជាចុងក្រោយលោកអភិបាលខេត្ត បានជូនពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ទទួលបាននូវសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ៗគ្នា ៕
No comments:
Post a Comment