Sunday, December 10, 2017

លោកហ៊ុន ម៉ាណែត លេីកឡេីងថាយោធិនទាំងអស់ នៅតែបន្តការពាររាជរដ្ឋាភិបាលស្របច្បាប់និង ដាច់ខាតមិនជឿការញុះញង់របស់ក្រុមអ្នកធ្វេីនយោបាយប្រឆាំងណាឡើយ

មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំង ពិសេសភេរវកម្ម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីឡើងក្នុងពេលដែលលោកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺកបាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ ថ្មើរជើងគ្រឿងយន្តចល័តវាយសង្រ្គប់ និងវគ្គហ្វឹកហ្វឺនតាមបណ្តាជំនាញ (ថ្មើរជើងអាវុធគាំទ្រ រថពាសដែក) របស់សិក្ខាកាម មកពីកងពល តូចលេខ៧០ យោធភូមិភាគទី១ (កងពលតូអន្តរាគមន៍លេខ១២៨) និងយោធភូមិភាគទី៤ នៅទីលានសាលាហ្វឹកហ្វឺកតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ២០១៧នេះ។

សូមជម្រាបថាថ្មីៗនេះក្រុមអ្នកធ្វើនយោបាយប្រឆាំងបាននឹងកំពុងញុះញង់អោយកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តែទោះជាយ៉ាងណាក៏ដោយនាយទាហាន ពលទាហាន ក្នុងជួរកងទ័ពដាច់ខាតមិនងាករេជឿតាមការអុចអាលនោះឡើយ ផ្ទុយទៅវិញកងទ័ពនៅតែប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលស្របច្បាប់ និងអធិបតេយ្យភាពជាតិមិនអោយបាត់មួយមីលីម៉ែត្រឡើយ។

ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា
ទោះបីជាប្រទេសកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍហើយធនធានវិស័យការពារជាតិនៅមានកម្រិតយ៉ាងណាក្តី ប៉ុន្តែកងទ័ពមានធនធានស្មារតី ឆន្ទៈ និងសមត្ថភាពដែលមិនចាញ់បណ្តាប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់នោះឡើយ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់
មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍
ថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែតដែលបានយកចិត្តទុកដាក់លើគ្រប់វិស័យក្នុងការកសាង
កងយោធពលខេមរភូមិន្ទ និងតែងតែចុះសាកសូរទុក្ខតាមគ្រប់បណ្តាអង្គភាពទ័ព ជាពិសេសការងារហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពអោយកងយោធពលខេមរភូមិន្ទទាំងមូល៕











No comments:

Post a Comment