Friday, December 09, 2016

ស.ស.យ.ក ប្រកាសបើកទទួលពាក្យកម្មវិធីប្រកួតប្រជែង គូររូបតួអង្គនិមិត្ត និងតែងនិពន្ធពាក្យស្លោក សម្រាប់ព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំ២០១៧

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើការជូនដំណឹងអំពីការប្រកាសបើកទទួលពាក្យសម្រាប់ការចូលរួមប្រកួត ប្រជែងគូររូបតួអង្គនិមិត្ត (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ ខាងមុខនេះ។
យោងតាមការឱ្យដឹងពី ស.ស.យ.ក គឺកម្មវិធីប្រកួតប្រជែងនេះ បានរៀបចំម្តងរួចមកហើយ កាលពីឆ្នាំកន្លងទៅ ហើយដោយមានសំណូមជាច្រើននាឆ្នាំកន្លងមក និងដើម្បីជម្រុញឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ទទួលបានការចូលរួមកាន់តែទូលំទូលាយពីសាធារណជន ក៏ដូចជាយុវជនទូទៅបន្ថែមទៀត គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំកម្មវិធីការប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) ជាថ្មីម្តងទៀតសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំរកា ព.ស.២៥៦០~២៥៦១ គ.ស.២០១៧ ដែលប្រព្រឹត្តទៅពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
សម្រាប់អ្នកដែលចង់ចូលរួមប្រកួតប្រជែងកម្មវិធីនេះ អាចដាក់ពាក្យចូលរួមកម្មវិធីប្រកួត ប្រជែងនេះបាន ដោយ ស្វែងរកព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងកាលបរិច្ឆេទ នៃកម្មវិធី ប្រកួតនៅ លើខិតប័ណ្ណផ្សព្វផ្សាយ ឬអាចទំនាក់ទំនងមកកាន់អ៊ីម៉ែល angkor.sankranta@gmail.com ឬលេខទូរស័ព្ទ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩៣ ៣៩៩។ សូមជូនពរសំណាងល្អ!
#ការប្រកួតគំនូរតួរអង្គនិមិត្ត #ការប្រកួតពាក្យស្លោក
#ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត #Angkorsankranta2017
#សសយក៕


No comments:

Post a Comment