Friday, December 09, 2016

តំណាងជនពិការនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម យល់ព្រមអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

(ភ្នំពេញ)៖ ក្រោយពីមានការផ្ដល់អនុសាសន៍ពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦រួចមក តំណាងក្រុមសិល្បៈតន្ត្រីជនពិការ ទូទាំងប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្រេចយល់ព្រមអនុវត្តតាមអនុសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតម្រូវឲ្យក្រុមជនពិការ បង្រួមក្រុមរបស់ខ្លួនមកនៅត្រឹម៥ក្រុម ដើម្បីងាយស្រួលធ្វើការរួមគ្នា។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ បានបញ្ជាក់នូវចំណុចសំខាន់ ៦ចំណុច ក្នុងនោះក្រុមជនពិការបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ខ្ពស់ ពីជីវភាពរស់នៅរបស់ក្រុមជនពិការទូទាំងប្រទេសកម្ពុជា ពីសំណាក់លោកនាយករដ្ឋមន្ត្រី ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ដូចជាការខិតខំការពារសិទ្ធិសេរីភាព និងការគិតគូពីសុខទុក្ខរបស់ពួកគាត់ពីសំណាក់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍រួមរបស់តំណាងក្រុមជនពិការទូទាំងប្រទេសកម្ពុជា៖

No comments:

Post a Comment