Thursday, September 08, 2016

លោកជំទាវ កុយ ពិសី បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អ្នកស្រី សូ សុខុម ដែលមានជំងឺមហារីកសុដន់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងសប្បុរសជនមួយចំនួនទៀត តាមរយៈលោកជំទាវ កុយ ពិសី អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានផ្តល់ថវិកា ៤,៥០០,០០០រៀលបន្ថែមទៀត ដល់អ្នកស្រី សូ សុខុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយដោះស្រាយទុក្ខលំបាកនៅក្នុងជីវភាព បន្ទាប់ពីបានជួយជ្រោមជ្រែង ជួយយកមកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ីហើយនោះ ។
អ្នកស្រី សូ សុខុម រស់នៅភូមិពុម្ពអិដ្ឋ ឃុំព្រៃអំពក ស្រុកគីរីវង់ បានកើតជំងឺដំបៅ
សុដន់ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវបណ្ឌិត
កុយ ពិសី ព្រមទាំងការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ ជំងឺរបស់អ្នកស្រី សូ សុខុម បានធូរស្រាលមួយកម្រិតធំហើយ ហើយអ្នកស្រី សូ សុខុម នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។
លើសពីនោះ អ្នកស្រី សូ សុខុម បានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវប្រធានក្រុមការងារ ក៏ដូចជាសប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែងព្យាបាលជំងឺរបស់អ្នកស្រី។ អ្នកស្រីក៏បានជូនពរ សម្តេចកិត្តិព្រឹទ្ធបណណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ កុយ ពិសី និង ក្រុមការងារ ព្រមទាំងសប្បុរសជនទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕
ប្រភព៖ Fresh News





No comments:

Post a Comment