Wednesday, July 06, 2016

អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយអនុព័ន្ធច្បាប់ FBI

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក John Sapinoso អនុព័ន្ធច្បាប់ FBI និងសហការីចូលជួបពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះផងដេរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន លើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ពិសេសស្ថាប័ន FBI ដែលកន្លងមកបានជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើកិច្ចការប្រឆាំងបទល្មើសប ច្ចេកវិទ្យា និងសូមឲ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេសការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ពាក់ព័ន្ធសុវត្ថិភាព សន្តិសុខ។
ក្នុងជំនួបនោះផងដែរ លោក John Sapinoso បានលើកសរសើរដល់កងកម្លាំងនគរបាលកម្ពុជា ដែលកន្លងមកបានសហការល្អជាមួយស្ថាប័ន FBI ទាំងការងារសន្តិសុខ និងការបណ្តុះបណ្តាល ហើយសូមឲ្យស្ថាប័ននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការលើការងារនេះឲ្យបានល្អបន្ថែមទៀត ៕


No comments:

Post a Comment