Wednesday, July 06, 2016

មនុស្សជំ​និតរបស់​លោក កឹម សុខា៖ «លោក សម រង្ស៊ី មាន​ចេត​នាចង់​ឲ្យ កឹម សុខា និង​មន្រ្តី​សំខាន់ៗ​មួយចំនួន​ទៀត​ជាប់គុកគ្មាន​ថ្ងៃ​ចេញ»

អតីតមន្រ្តីមកពីគណបក្សសិទ្ធិមនុស្ស និងជាមនុស្សជំនិតរបស់លោក កឹម សុខា មួយរូបសុំមិនបញ្ចេញឈ្មោះបានទម្លាយ និងសម្តែងនូវក្តីកង្វល់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ថា បច្ចុប្បន្ននេះលោកពិតមានក្តីកង្វល់ នឹងព្រួយបារម្ភចំពោះទង្វើ និងសកម្មភាពរបស់លោក សម រង្ស៊ី ដែលហាក់ដូចមានបំណងចង់ឲ្យលោក កឹម សុខា និងមន្រ្តីសំខាន់ៗមួយចំនួនបន្តជាប់គុកអញ្ជឹង, ព្រោះលោក សម រង្ស៊ី តែងតែបង្កនូវភាពញុះញង់ អុចអាលឲ្យគណបក្សប្រជាជនកម្ពុជាខឹង និងក្តៅក្រហាយមិនចេះអស់។
មនុស្សជំនិតរបស់លោក កឹម សុខា ដែលបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់នៅ CNRP រូបនោះបានបន្តបញ្ជាក់ថា ដូចទង្វើថ្ងៃនេះអញ្ជឹង នៅសុខៗទៅអុចអាល គណបក្សកាន់អំណាច ដោយប្រើប្រាស់ Facebook បង្ហោះនូវព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ថា ជារដ្ឋប្រហារដោយគណបក្សប្រជាជនកម្ពុជា, តាមរយៈទង្វើធ្វើឲ្យរដ្ឋាភិបាលខឹងមិនចេះចប់ មិនចេះហើយ របស់លោក សម រង្ស៊ី បែបនេះអាចសន្និដ្ឋានបានថា លោក សម រង្ស៊ី កំពុងមានចេតនាចង់ឲ្យលោក កឹម សុខា និងមន្រ្តីសំខាន់ៗមួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិ បន្តជាប់គុកគ្មានថ្ងៃចេញ។
មន្រ្តីជំនិតដដែលរូបនោះបានពោលពាក្យថា «តើជាការពិតមែនឬ ដែលលោក សម រង្សី មានបំណងចង់សម្លាប់លោក កឹម សុខា និងមន្រ្តីមួយចំនួនទៀតដោយប្រយោល
ការលើកឡើង និងបង្ហាញនូវក្តីបារម្ភរបស់មនុស្សជំនិតលោក កឹម សុខា បែបនេះ ធ្វើឡើងបន្ទាប់ពីមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ទៅលោក សម រង្ស៊ី វិញថា «ដោយសារភាពមិនម៉ត់ចត់របស់ មេដឹកនាំបក្សប្រឆាំងយ៉ាងនេះហើយ ទើបគណបក្សប្រជាជនកម្ពុជាព្រងើយកន្តើយ មិនអើពើចរចា មិនខ្ចីនិយាយរក, ព្រោះមេដឹកនាំបក្សប្រឆាំងនេះមានចរិតលីលា មួយថ្ងៃសុំចរចា មួយថ្ងៃរិះគន់វាយប្រហារមេដឹកនាំរាជរដ្ឋាភិបាល»


No comments:

Post a Comment