Thursday, June 02, 2016

អាម៉េរិក-កម្ពុជា អបអរសាទរសមិទ្ធផល៥ឆ្នាំ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា

យោង​តាមសេ​ចក្តីប្រ​កាសព័ត៌មា​នរបស់​ស្ថានទូ​តអា​ម៉េរិ​ក កាល​ពីថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២​០១៦ បាន​ឱ្យដឹ​ង​ថា ​ឯក​ឧត្តម​ William A. Heidt  ឯកអគ្គ​រដ្ឋទូ​តអាម៉េរិ​ក និង​ឯកឧត្ត​មឧប​នាយករ​ដ្ឋមន្ត្រី​បណ្ឌិ​ត យឹម ឆៃ​លី នឹងអញ្ជើ​ញជា​អធិ​បតីក្នុ​​ងពិធី​ក​ត់​សម្គា​ល់​រយៈពេ​ល៥ឆ្នាំ​នៃកម្ម​វិធីសន្តិ​សុខស្បៀ​ង​សម្រា​ប់​អនា​គត​ ​(Feed the Future) នៅកម្ពុ​ជា ដែលនឹ​ងប្រព្រឹ​ត្តទៅនា​ព្រឹកថ្ងៃ​ទី ០២ ខែមិ​ថុនា ឆ្នាំ២០១​៦ នេះ​នៅសណ្ឋារគារ Intercontinental Hotel ក្នុងរា​ជធានីភ្នំ​ពេញ ។
ពិធីនេះ​គឺជាការចាប់​ផ្តើមនៃសន្និ​សីទ​រយៈ​ពេល ២ ថ្ងៃ ដើម្បី​ពិនិត្យមើ​លលើសមិ​ទ្ធផ​លដ៏គួរឱ្យ​កត់ស​ម្គាល់​ក្នុងវិស័​យកសិក​ម្ម អាហារូប​ត្ថម្ភ និងកា​រកាត់បន្ថ​យភាពក្រីក្រ ដែលបា​នអនុវត្ត​អស់​រយៈពេល​ ៥ ឆ្នាំ​មកនេះ តាមរយៈ​កម្មវិធីសន្តិ​សុខស្បៀ​ង​សម្រាប់​​អនាគ​ត ដែលអនុ​វត្តដោយ​ទី​ភ្នាក់ងារ​ស​ហ​រដ្ឋ​អា​មេរិក​​ស​ម្រាប់អភិវឌ្ឍ​ន៏អន្ត​រជាតិ (USAID) ក្នុងកិ​ច្ចសហប្រ​តិបត្តិការ​​ជាមួយ​រាជរដ្ឋា​ភិ​បាល​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ សន្និសីទ​នេះនឹងមាន​ការចូលរួ​មរបស់​កសិករ អ្នកបង្កើ​តគោល​នយោ​បាយ ម្ចា​ស់ជំនួយ មន្ត្រីរា​ជរដ្ឋាភិ​បាល ក្រុមហ៊ុ​នឯកជ​ន និងស​មាជិក​នៃអង្គការ​សង្គមស៊ី​វិល។
សេច​ក្តីប្រ​កាសព័​ត៌មាន​ដដែលបា​នបញ្ជា​ក់ថា  រដ្ឋាភិ​បាលអាម៉េរិ​កបា​នបង្កើត​កម្មវិធី​សន្តិសុ​ខស្បៀ​ង​សម្រា​ប់​អនា​គតនេះ​នៅកម្ពុ​ជា នៅឆ្នាំ ​២០១០ ក្នុងខេ​ត្តចំនួ​ន៤ ជុំវិញបឹ​ងទន្លេសា​ប (ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង កំពង់ធំ និង សៀមរាប)  ដើម្បីកា​ត់​បន្ថយ​ភា​ពអត់ឃ្លា​ន និងភាព​ក្រី​ក្រ ដោយទ​ន្ទឹមនឹ​ងនោះដោះ​ស្រាយបញ្ហា​សមធម៌​យេនឌ័រ បរិ​ស្ថាន និងប​ញ្ហានៃកា​រប្រែប្រួល​អាកា​សធាតុ។
កម្មវិធី​សន្តិសុខស្បៀ​ង​សម្រា​ប់​អនាគ​តស្រប​តាមផែន​កា​ររបស់រាជរដ្ឋា​ភិបាលក​ម្ពុជាក្នុងកា​របង្កើនផលិត​ផល​កសិកម្ម និង​បង្កើនសន្តិ​សុខស្បៀង ។ រយៈ​ពេ​ល​​៥ឆ្នាំកន្ល​ងទៅនេះ  កម្មវិ​ធីសន្តិសុ​ខស្បៀ​ង​សម្រាប់​​អនាគ​តបានផ្តល់ថវិ​ការជាង ៥៥ លា​នដុល្លា​រអា​ម៉េរិកដើ​ម្បីជួយកសិ​ករកម្ពុជា ក្នុង​ការបង្កើ​នទិ​ន្ន​ផល​កសិកម្ម  និងប្រា​ក់ចំណូល ព្រមទាំ​ងជួយពួក​គេឱ្យមា​ន​លទ្ធភាព​ផ្គត់ផ្គង់អា​ហារបំ​ប៉នសុ​ខភាពដល់​គ្រួសា​ររបស់ពួ​កគេ និងកា​ត់បន្ថយ​កង្វះ​អាហា​រូបត្ថម្ភ ។

ឯក​ឧត្តមឯកអគ្គរដ្ឋ​ទូតអាមេរិក William Heidt និងឯក​ឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី​បណ្ឌិត យឹម ឆៃលី នឹងទស្សនា​ស្តង់តាំ​ងពិព័រណ៍បន្ទា​ប់ពីថ្លែង​សុន្ទរកថា ហើយ​នឹ​ងធ្វើសេ​ចក្តី​ថ្លែង​​​​ខ្លី​មួយព្រ​មទាំងឆ្លើ​យសំ​ណួរផ្សេងៗ​របស់អ្នក​សារព័​ត៌មានផងដែរ៕

No comments:

Post a Comment