Friday, March 04, 2016

សម្តេច ហ៊ុន សែន ស្នើឱ្យម្ចាស់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយគ្រប់ទម្រង់សិល្បៈខ្មែរ

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ ឱ្យគ្រប់ស្ថានីយទូរទស្សន៍ចាក់ផ្សាយនូវទម្រង់សិល្បៈបុរាណខ្មែរ និងអំពាវនាវ ឱ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់សហការ ជាមួយ ក្រុមរបាំ ល្ខោនបាសាក់ ឬទម្រង់យីកេ ផ្សេងៗដើម្បីថតការសម្តែងមកចាក់ផ្សាយលើទូរទស្សន៍របស់ខ្លួន ដែលថ្លែងការណ៍នេះធ្វើឡើង នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង ប្រទេសនាព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៦ នៅសាលមហោ ស្រពចតុម្មុខ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើទៅកាន់ពាណិជ្ជករ និងអ្នក ដែលមានធនធានទាំងឡាយឱ្យ គាំទ្រវិស័យសិល្បៈបុរាណខ្មែរ និង កីឡាជាតិ ផងដែរ ពិសេសផ្សាយពាណិជ្ជកម្មនៅក្នុងម៉ោង ភាពយន្ត និង សិល្បៈខ្មែរ។
សម្តេចតេជោ បានមានប្រសាសន៍ថា ខ្ញុំចង់ដាក់តឿនបន្តិចទៅខាងទូរទស្សន៍     កន្លងក្រសួងព័ត៌មានបានតម្រូវឱ្យចាក់នូវភាពយន្តខ្មែរនិងសិល្បៈខ្មែរ អញ្ចឹង ទេបើខ្ញុំជាម្ចាស់ស្ថានីយទូរទស្សន៍វិញខ្ញុំគិតថាទម្រង់អ្វីដែលយើង កំពុងធ្វើនេះ គឺជាផលិតផលសម្រាប់ចិញ្ចឹមទូរទស្សន៍នៅក្នុងប៉ុន្មានម៉ោង នោះឯង ។    សម្តេចបន្តថា ទូរទស្សន៍ខ្លះបានទៅរករឿងតាំងពីទសវត្សរ៍ ៨០ មកចាក់ផ្សាយ  បានអត់អី ទេ ប៉ុន្តែមិនមែនតម្រូវត្រឹមតែបញ្ហាយកទៅចាក់ ក្នុងកម្មវិធីនោះមិនមែន តម្រូវតែភាពយន្តមួយមុខនោះទេ បញ្ហាទាក់ទងជាមួយរបាំ ល្ខោនបាសាក់ ឬជាទម្រង់យីកេ សហការជាមួយក្រុមសិល្បៈ ថតយកទៅទុក ចាក់ផ្សាយ នៅក្នុងម៉ោងនោះទៅ។

សម្តេចតេជោក៏បានអំពាវនាវឱ្យពាណិជ្ជករទាំងឡាយដែលមានផលិតផល ផ្សាយ
ពាណិជ្ជកម្ម សូមមេត្តាចូលរួមផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីម៉ោងពេល ដែល ទូរទស្សន៍ចាក់ផ្សាយសិល្បៈខ្មែរ ឬ ភាពយន្ត ខ្មែរ ទាំងចម្រៀងក្តីទាំង ទម្រង់ សិល្បៈនានាផង។ សូមអំពាវនាវអ្នកដែលមានធនាន ទាំង ឡាយគាំទ្រ ទៅដល់វិស័យសិល្បៈខ្មែរហើយក៏គាំទ្រទៅដល់សកម្មភាពកីឡា របស់ កម្ពុជាផងដែរ។

ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិដែលរាជរដ្ឋាភិបាល តែងតែ បានយកចិត្តទុកដាក់រៀបចំប្រារព្ធឡើង ជារៀងរាល់ឆ្នាំដើម្បី រម្លឹកដល់ គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ ទុកនូវមរតកវប្បធម៌  ដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយ។

ការប្រារព្ធទិវានេះក៏ជាការជំរុញ ការផ្សព្វផ្សាយការផ្ទេរ ចំណេះដឹង ចំណេះធ្វើ   ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់  ជាពិសេសយុវជន ដែលជាទំពាំង ស្នងឫស្សី មានកាតព្វកិច្ច  ក្នុងការថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្ស នូវវប្បធម៌ ជាតិចម្រុះរបស់សហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា  ទិវាវប្បធម៌ជាតិ៣មីនា លើក ទី១៨ឆ្នាំ២០១៦នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យរៀបចំ ដោយរក្សា ប្រធានបទ ដដែល  ដូចឆ្នាំមុន(២០១៥) គឺ(យុវជនដើម្បី វប្បធម៌ជាតិ)ដើម្បីយុវជន ក៏ដូចជា ប្រជាពលរដ្ឋ   ចូលរួមសម្រេចឱ្យបានគោលដៅសំខាន់ៗមួយចំនួន ដូចជាការបង្កើត ការស្រឡាញ់ និងស្មារតីរូបរួមកាន់តែខ្លាំងក្លាថែមទៀត និងការផ្ទេរ ទទួលយក      ចំណេះដឹង ជំនាញ បច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើក កម្ពស់ថែរក្សា ការពារវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានគង់វង្ស។

សម្តេចបានបន្តថាជារួមកាលបើយុវជនមានការ យល់ដឹងកាន់តែច្បាស់ និង កាន់តែស៊ីជម្រៅអំពីតម្លៃបេតិកភណ្ឌវប្បធម៌ជាតិនោះ នឹងជំរុញឱ្យពួកគេ ចូលរួមកាន់តែខ្លាំងថែមទៀតក្នុងការ ថែរក្សា   ការពារ និង លើកតម្កើង តម្លៃវប្បធម៌ជាតិ។ នៅពេលដែលយុវជនយើងយល់ដឹង ស្រឡាញ់វប្បធ៌ម ជាតិ នោះពួកគេនឹងរួមចំណែកក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារវប្បធ៌ម និង ការបង្កើតនូវស្នាដៃថ្មី ៗដែលជាផលិតផលវប្បធម៌ និង ចូលរួមលើកស្ទួយការប្រើ
ប្រាស់សក្តានុពលវប្បធម៌ជាតិ ដែលជាប្រភព មិនចេះរីងស្ងួត  ក្នុងការរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការ ធ្វើសេវាកម្ម និងលក់ផលិតផលវប្បធ៍ម សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌។

ទាំងអស់នេះគឺជាទិដ្ឋភាពដែលបង្ហាញយ៉ាងប្រត្យក្សអំពីភាពប្រទាក់ក្រឡាគ្នាមិនអាច ផ្តាច់ចេញរវាងវិស័យវប្បធម៌  ទេសចរណ៍ និង សេដ្ឋកិច្ច។    ព្រឹត្តិការណ៍ទិវាជាតិនេះ  ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់  សម្បត្តិ វប្បធម៌ដល់ប្រជាជាតិខ្មែរ ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង    ក្រៅប្រទេស សំដៅ ផ្សព្វផ្សាយ និងអប់រំ អំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផល វប្បធម៌ខ្មែរដ៏សម្បូរបែប  និងឱ្យចេះរួមគ្នា ជាធ្លុងមួយ ប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សា    ការពារ និងបណ្ដុះគំនិត លើកតម្កើង កេរដំណែល វប្បធម៌ជាតិ ទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរ និងគង់វង្ស។
ជាការពិតរាជរដ្ឋាភិបាលតែងតែបានគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ ដោយចាត់ ទុកថាវប្បធម៌ខ្មែរ គឺជាព្រលឹងជាតិ និង ជាអត្ត សញ្ញាណខ្មែរ   ដែលមាន តម្លៃមហា សាល ពុំឤចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សា ភ្ជាប់ ទំនាក់ទំនង ដ៏រឹងមាំពីសង្គមមួយ ទៅសង្គមមួយ  ពីក្រុមមួយទៅក្រុមមួយ  ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម រមនាដោយ គ្មានការរើសអើង។ យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាគឺជាទឹកដីដែល សម្បូរ  ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និង អរូបី ដូចជារមណីយដ្ឋាន បុរាណ  ទីក្រុងបុរាណ  ប្រាង្គប្រាសាទ  របាំ  ល្ខោន  តន្ត្រី សិល្បៈសូនរូប សិប្បកម្ម
ម្ហូប ឤហារប្រពៃណីទំនៀមទម្លាប់ជាដើម ដែលបុព្វបុរសដូនតាយើងបាន បន្សល់ទុកមក៕









No comments:

Post a Comment