Monday, December 28, 2015

សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចទទួលយកការរិះគន់ ចំពោះពាក្យវាយប្រហារដែលថាសញ្ញាបត្រក្នុងស្រុកគ្មានតម្លៃនោះបានឡើយ

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានចេញមុខ​ការពារជាថ្មីដល់​អ្នកខិតខំសិក្សា រហូតដល់ទទួល​បានសញ្ញាបត្រ​នៅក្នុងប្រទេសកម្ពុជា ហើយបន្តរិះ​គន់ចំពោះអ្នកដែលវាយប្រហារប្រព័ន្ធ​អប់រំនៅកម្ពុជា ដែលនិយា​យថា “គ្មានតម្លៃ”។

ការលើក​ឡើងជាថ្មីរបស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិត សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកចូលរួមអបអរសាទរចំពោះជ័យលាភីដែលកើត ចេញពីការខិតខំ​ប្រឹងប្រែងរបស់ខ្លួន ហើយលោកក៏បានបញ្ជាក់​ថាការនិយាយថា​សញ្ញាបត្រស្រុក​ខ្មែរគ្មាន តម្លៃនោះ គឺជាការប្រមាថ​យ៉ាងធ្ងន់ធ្ងរចំពោះ​មាតា បិតា សិស្ស និស្សិត សាស្រ្តាចារ្យ ដែលកំពុង​រៀនសូត្រ និងធ្វើការនៅ​ពេញទូទាំងព្រះរាជាណា​ចក្រកម្ពុជា។


សម្តេច​តេជោ ហ៊ុន សែន ក៏បានផ្តាំ​ផ្ញើថា សូមប្រែក្លាយ​ការ ឈឺចាប់ដែលគេ​ប្រមាថថាសញ្ញាបត្រគ្មានតម្លៃនោះ ឱ្យក្លាយទៅ​ជាការខិតខំប្រឹងប្រែង​ដើម្បីកុំឱ្យគេប្រមាថ តទៅទៀត និងដើម្បីកសាង​អនាគតខ្លួនឯង ក្រុម​គ្រួសារ និងប្រទេសជាតិ​ទាំងមូល៕


No comments:

Post a Comment