Thursday, December 17, 2015

អាជ្ញា​ធរជាតិអប្សរា ផ្អាកធ្វើចរាចរ​ណ៍លើផ្លូវ មុខប្រាសាទអង្គ​រវត្ត នៅថ្ងៃទី១៩ធ្នូ

អគ្គនាយកដ្ឋានអាជ្ញា​ធរជាតិអប្សរា បានចេញសេចក្តីជូ​នដំណឹងមួយ​ដល់គ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្ត​រជាតិ សមាគមទីភ្នា​ក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេ​សក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំ​ងសាធារណ​ជនទាំងអស់ សេចក្តី​ជូនដំណឹងបា​នបន្ថែមថា៖ ក្នុងគោលបំណងចូលរួមផ្ស​ព្វផ្សាយពីសក្កានុ​ពលទេសចរណ៍ លើកស្ទួយព្រះ​ពុទ្ធសាសនា និងទា​ក់ទាញភ្ញៀវទេសច​រជាតិ-អ​ន្តរជាតិ មកទស្ស​នាព្រះរាជាណា​ចក្រកម្ពុជា ជាពិសេសរមណី​យដ្ឋានអង្គរកាន់តែច្រើ​នឡើងថែមទៀត អគ្គនាយកដ្ឋាន​អាជ្ញាធរជាតិអប្សរា បានសហ​ការជាមួយមជ្ឈមណ្ឌលវប្បធ​ម៌ព្រះពុទ្ធសាសនាកម្ពុជា ផ្ដល់ទី​តាំងរៀបចំពិធីបូជាប្រ​ទីបនៅមុ​ខប្រាសាទអង្គរវត្ត និងរាប់បា​ត្រ​ព្រះសង្ឃ​៣០០០អង្គរ នៅលើទីធ្លា​ព្រះលានជល់ដំរី។
ដើម្បីឲ្យពិធី​បូជាប្រទីប និងរាប់​បាត្រ អាចប្រព្រឹត្តទៅ​បានរលូន អាជ្ញាធរជា​តិអប្សរា ជូនដំណឹងដូ​ចតទៅ ១-ធ្វើការផ្អាកចរាច​រណ៍មួយរយៈ លើបណ្តោយផ្លូ​វមុខប្រាសា​ទអង្គរវត្ត ត្រង់កែងផ្លូវស្នងកា​រនគរបាលការពា​របេតិកភណ្ឌ និងកែងផ្លូវកន្លែងឆែ​កសំបុត្រពីប្រ​លានយន្តហោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៣ ៣០ថ្ងៃត្រង់ រហូតដល់​ ១៨ ៣០ល្ងាច,   ២-ធ្វើការចរា​ចរណ៍ឯកទិ​ស ចាប់ពីខ្លោងទ្វារទន្លេ​រអុំ នៅថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៧ ០០ព្រឹក រ​ហូតដល់ ១២ថ្ងៃត្រង់ ដោ​យយា​នជំនិះអាចចេញ​តាមខ្លោងទ្វារជ័យ ដីឆ្នាំង ឬខ្លោងទ្វាតាកាវ។
ក្រៅពីពេ​លវេ​លាដែលបានកំ​ណត់ខាងលើ ការទស្សនា​និងការធ្វើរា​ចរណ៍និងប្រព្រឹត្តជា  ធម្មតា៕

អត្ថបទ ឌួង សុភ័ក្រនីកា

No comments:

Post a Comment