Tuesday, December 22, 2015

សម្ដេចតេជោ ហ៊ុន សែន និង ភរិយារួមជាមួយថ្នាក់ដឹកនាំ បានសំណេះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់នៃគ្រួសារថ្មី

យោងតា​មទំព័រហ្វេសប៊ុករបស់លោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  ផ្សាយនៅ​នៅព្រឹកថ្ងៃ​ទី២២ ធ្នូ ឆ្នាំ ២០១៥ នេះបា​នឲ្យដឹងថា ស​ម្ដេច តេជោ ហ៊ុន សែន  និង ភរិយារួម​ជាមួយថ្នា​ក់ដឹកនាំ ភរិយា​ថ្នាក់ដឹ​ក​នាំ​ជាច្រើនបាន​មកជួបជុំសារជាថ្មីទៀ​តជាមួយកុមា​រពិការ​ភ្នែក កុមារគថ្លង់នៃគ្រួសារថ្មី។
សម្តេចបានសរសេរថា«តាមទម្លាប់ខ្ញុំជួបក្មួយៗ កូនៗ ចៅៗទាំងអស់នេះក្នុង១ឆ្នាំចំនួន២លើក ដែលជាការជួបជុំដើម្បីសំណេះសំណាលផង និងទទួលទានអាហាររួមគ្នានៃមណ្ឌលភ្នំពេញថ្មី និង មណ្ឌលច្បារអំពៅនិង ពេលខ្លះប្រមូលផ្ដុំកុមារនៃគ្រួសារថ្មីពី ខេត្តបាត់ដំបង សៀមរាប និង កំពង់ចាមផងដែរ»
សម្តេចក៏បា​នសរសេរបន្ថែមទៀតថា «ខ្ញុំបាន​ចូលរួមជាមួយអង្គការគ្រួសា​រថ្មី តាំងពីឆ្នាំ​១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ ខ្ញុំ និងក្រុមគ្រួសា​រនៅបានជួយឧ​បត្ថម្ភ​ប្រចាំខែនូវ​អង្ករ និង ថវិកាដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលទាំងអស់នេះ។ បានជួបក្មួយៗ កូនៗ ចៅៗ ម្ដងៗ ខ្ញុំពិតជាមានអារម្មណ៍រីករាយផង និង អាណិតអាសូរផង និងក៏ផ្តល់​ឱយខ្ញុំនូវការ​ពិចារណា​រិះរកវិធីជួយដល់​ជនពិការ​ផង »

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនជនរួមជាតិផ្តល់នូវការអាណិត និង ការស្រឡាញ់​ចំពោះជន​ពិការ ព្រមទាំង​កុំមានការរើសអើងចំពោះ​ជនពិការ។ ត្រូវគិតថា​រូបគេ រូបយើ​ង កូនគេ​កូនយើង បងគេ បងយើង ប្អូនគេប្អូនយើង ចៅគេ ចៅយើង។ល។ បើមានករ​ណីដូ​ចគ្នា ច្បាស់​ជាមានទឹកចិ​ត្តដូចគ្នាជាមិ​នខាន៕





No comments:

Post a Comment